អ្នកចាំទីក្លឹប Real Madrid កីឡាករ Thibaut Courtois បាននិយាយកាលពីពេលថ្មីៗនេះថា គេសង្ឃឹមថាខ្សែប្រយុទ្ធ Eden Hazard នឹងត្រលប់មកលេងជាមួយគេវិញឆាប់ៗ។
Courtois បាននិយាយថា៖” Hazard ប្រាកដជាមិនសប្បាយចិត្តទេ។ គេហ្វឹកហាត់អីបានល្អណាស់ តែចៃដន្យអីគេមានរបួសឈឺសាច់ដុំជើងហ្នឹង។ យ៉ាងណាខ្ញុំសង្ឃឹមថា គេនឹងអាចមកវិញឆាប់ៗជាមួយពួកយើង។ ”
អ្នកចាំទីរូបនេះបានបន្តថា៖” ឥឡូវនេះគេមកវិញហើយ គ្រាន់តែហ្វឹកហាត់អីខ្លាំងៗដូចមុនអន់ទាន់បាន តែគេមកជាប់លាប់ណាស់។ អញ្ចឹងមានតែរង់ចាំមើលទាំងអស់គ្នាសិនទេ។ ”
គួរបញ្ជាក់ផងដែរថា Hazard មានបញ្ហាសាច់ដុំជើងតាំងពីថ្ងៃទី១-២៨ ខែកញ្ញា ឆ្នាំ២០២០កន្លងមក ដែលធ្វើឲ្យគេអាកខានការប្រកួតជាមួយ Real ចំនួន ៣ប្រកួត៕