Neymar មានឈ្មោះជាអ្នកជំពាក់ពន្ធនៅអេស្ប៉ាញ ឆ្នាំ​២០១៩

0
802

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ Neymar បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​អង្គភាព​ពន្ធដារ​អេស្ប៉ាញ ដោយ​កីឡាករ​រូប​នេះ​ជំពាក់​ពន្ធ​រាជាណាចក្រ​អឺរ៉ុប​មួយ​នេះ​ចំនួន ៤០.៥លាន​ដុល្លារ។

កីឡាករ​ប្រេស៊ីល​រូប​នេះ​មាន​ឈ្មោះ​នៅ​លើ​គេ​ ក្នុង​បញ្ជី​ខ្មៅ​ ដែល​កត់ត្រា​ឈ្មោះ​អ្នក​ជំពាក់​ពន្ធ​ច្រើន​ជាង​ ១លាន​អឺរ៉ូ​ឡើង​ទៅ។

នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ Neymar ជាប់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ផ្លូវការ​មួយ​នេះ ខណៈ​សារព័ត៌មាន​អេស្ប៉ាញ​កាល​ពី​ឆ្នាំ​មុន​បាន​ចុះ​ផ្សាយ​ថា​ កីឡាករ​រូប​នេះ​បាន​គេច​ពន្ធ​អំឡុង​ពេល​វេលា​របស់​ខ្លួន​នៅ Barcelona រយៈពេល ៤ឆ្នាំ។ យ៉ាងណាមិញ មិន​ទាន់​មាន​ការ​បញ្ជាក់​ផ្លូវការ​ថា ចំនួន ៤០.៥លាន​ដុល្លារ​នេះ ជា​ការ​គេចពន្ធ​នៅ​ពេល​ណា ឬ ដោយ​របៀប​ណា​នោះ​ទេ។

កីឡាករ​បរទេស​ ដែល​លេង​នៅ​អេស្ប៉ាញ​ច្រើន​តែ​ត្រូវ​បាន​រាជការ​អេស្ប៉ាញ​ធ្វើ​ការ​ចោទប្រកាន់ ហើយ​ឈាន​ទៅ​ដល់​ការ​កាត់​ទោស​ពាក់ព័ន្ធ​នឹង​រឿង​ពន្ធ​នេះ៕