Real Madrid មិនស្ថិតក្នុងចំណោមក្រុមគេគិតអាចនឹងឈ្នះពាន Champions League រដូវកាលនេះទេ។ នេះជាការលើកឡើងរបស់លោក Jorge Voldano អតីតកីឡាកររបស់ Real។
Madrid គឺជាក្រុមជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ Champions League ដោយឈ្នះពាននេះដល់ទៅ១៣ដង ក្នុងនោះ៤ដងនៅរយៈពេល១០ឆ្នាំចុងក្រោយ។ ភាពជោគជ័យរបស់ Madrid ចុងក្រោយគឺស្ថិតក្រោមការដឹកនាំរបស់លោក Zinedine Zidane។
យ៉ាងណាមិញ នៅ២រដូវកាលចុងក្រោយ Real Madrid ហាក់ធ្លាក់សមត្ថភាព ជាពិសេសលេងបានត្រឹមវគ្គ១៦ក្រុមចុងក្រោយប៉ុណ្ណោះ។ យោងតាមកត្តាទាំងនេះលោក Jorge Voldano បាននិយាយថា៖ “Madrid មិនស្ថិតក្នុងជម្រើសក្រុមដែលគេគិតថាឈ្នះ Champions League ឡើយ។ ពួកគេស្ថិតក្នុងដំណាក់កាលផ្លាស់ប្ដូរ ហើយវាពិតជាលំបាកខ្លាំងណាស់ពីព្រោះអ្នកពឹងផ្អែកលើរឿងជាច្រើន”។
បន្ទាប់ពីចាប់ឆ្នោតបែងចែកពូលកាលពីយប់មិញ Real Madrid ស្ថិតក្នុងពូល B ជាមួយ Shaktar Donetsk, Inter Milan និង Monchengladbach៕