អ្នក​វិភាគថា ​Barca ​អាច​ឈ្នះ Champions League ​និង La Liga

0
1446

​ក្រុម FC Barcelona ​នៅ​យប់មិញ​នេះ បាន​បំបែក​កំណត់ត្រា​ស៊យ​របស់​ខ្លួន​បាន​ហើយ​នៅ​ទឹក​ដី Celta Vigo ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-០ ​នៅ​ក្នុង​ពាន​រង្វាន់ La Liga ។

​ក្រុម​របស់​លោក Koeman ​កំពុង​មាន​ទម្រង់​លេង​ល្អ​មែនទែន​នៅ​ដើម​រដូវ​កាល​នេះ​។ ​នៅ​យប់មិញ ​Barcelona ​បាន​បន្ដ​យក​ឈ្នះ​លើ​ក្រុម Celta Vigo ​ដែល​ពួកគេ​លេង​មិន​ឈ្នះ​សោះ​ក្រៅ​ដី​កន្លង​មក​នេះ​​ក្នុង​លទ្ធផល ៣-០។ ​Ansu Fati ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​បាន​មុន​នៅ​នាទី​១១ ​មុន​ពេល Olaza ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​នាទី​៥១ ​ហើយ Roberto ​រក​បាន​គ្រាប់​បាល់​ទី​៣ ​នៅ​នាទី​៩០+៥។

​ឃើញ​ទម្រង់​លេង​២​ប្រកួត​បើក​រដូវ​កាល​នេះ ​អ្នក​វិភាគ​របស់ Marca ​​បាន​ចុះ​ផ្សាយ​អត្ថបទ​ថា Lionel Messi ​កំពុង​ពេញ​ចិត្ត​ជាមួយ​ទម្រង់​លេង​របស់​ក្រុម Barcelona ​ជា​ខ្លាំង។ ​ហើយ​តាម​ទម្រង់​នេះ ក្រុម​អ្នក​មាន​បុណ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​និង La Liga ​បាន ​ឬ​បាន​ពាន​រង្វាន់​៣​ក៏​ថា​បាន​៕