ខ្សែប្រយុទ្ធ Lionel Messi បានទាត់បញ្ចូលទីមួយគ្រាប់ជួយអាហ្សង់ទីនយកឈ្នះអេក្វាឌ័រ ១-០ មុននេះ ក្នុងវគ្គជម្រុះ World Cup នៅតំបន់ Conmebol។
មួយគ្រាប់របស់ Messi កើតឡើងដោយបាល់ប៉េណាល់ទីតាំងតែនាទីទី១៣។ ក្នុងការប្រកួត៩០នាទីមានគ្រាប់បាល់កើតឡើងតែមួយគ្រាប់គត់ ហើយវាគ្រប់គ្រាន់សម្រាប់អាហ្សង់ទីនទទួលបាន៣ពិន្ទុ។
ការប្រកួតជម្រុះ World Cup ក្នុងតំបន់ Conmebol ទើបតែចាប់ផ្ដើមប៉ុណ្ណោះ។ ទល់នឹងពេលនេះទើបតែមាន៦ក្រុមបានលេងប្រកួតទីមួយ ខណៈអ៊ុយរុយហ្គាយនិងអាហ្សង់ទីនឈរកំពូលតារាងមាន៣ពិន្ទុស្មើគ្នា៕