Luiz Suarez ជាអ្នកទាត់បេ៉ណាល់ទីឲ្យ ក្រុមបាល់ទាត់ជម្រើសជាតិ អ៊ុយរ៉ុយហ្គាយ នាំមុខ ឈីលី។ រីឯអ្នកតាមស្មើគឺ ខ្សែប្រយុទ្ធ Inter Milan កីឡាករ Alexis Sanchez ។
ក្រុមទាំងពីរសម្រុកគ្នាពេញតង់រហូតចុងម៉ោង កីឡាករបំរុង Maxi Gomez ទើបនឹងប្តូរចូលនាទី៨៧ រំលងបានតែ ៣នាទីក្រោយមកគេអាចស៊ុត១ជើងពីដំបូលទូកជួយឲ្យ អ៊ុយរ៉ុយហ្គាយ យកឈ្នះ ឈីលី ឡើងមកឈរកំពូលតារាង វគ្គជម្រុះ World Cup 2022 ក្នុងតំបន់អាមេរិកខាងត្បូង (CONMEBOL) ។
ក្រោយចប់ប្រកួត ៣ គូយប់មិញ អ៊ុយរ៉ុយហ្គាយ យកឈ្នះ ឆឺលី (២-១) ឯ អាហ្សង់ទីន ឈ្នះ អេក្វាឌ័រ(១-0) ចំណែកបារ៉ាហ្កាយ ស្មើ ប៉េរូ (២-២)។ ក្រុមខ្លាំងៗ ១០ ប្រទេសបានចាប់ផ្តើមធ្វើការប្រកួតប្រជែងគ្នា បច្ចុប្បន្ននេះ ក្រុមឈរកំពូលតារាងមាន អ៊ុយរ៉ុយហ្គាយ និង អាហ្សង់ទីន៕