Haaland មិន​អាច​ចូល​លេង​ពាន​ Euro 2021 ​បាន​ទេ​​ក្រោយ​ ន័រវេស ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​

0
861

​ខ្សែ​បម្រើ Milinkovic Savic របស់​ក្រុម​ជម្រើសជាតិ ស៊េបី ​ស៊ុត​២​គ្រាប់​ម្នាក់​ឯង ​ទម្លាក់​ ​ន័រវេស​ ​ពី​វគ្គ​ជម្រុះ Euro 2021។ ក្នុង​ម៉ោងធម្មតា ​ក្រុម​ទាំង​ពីរ​លេង​បាន​យ៉ាង​ល្អ​ស្មើ ១-១ រហូត​ដល់​​ម៉ោង​ថែម​ ​១២០ នាទី ចប់ប្រកួត នរវែស ចាញ់ ស៊ែប ១-២ ។

​ដូចនេះ ក្រុម​ជម្រើសជាតិ ន័រវេស ​ដែល​មាន​ខ្សែប្រយុទ្ធ​វ័យ​ក្មេង​កំពុង​ឡើង​ជើង Erling Haaland ខកខាន​​​ជួយ​ឲ្យ​ប្រទេស​កំណើត​របស់​គេ​ បាន​ ចូល​លេង​ពាន​ Euro 2021​ដែល​នឹង​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​នេះ៕