ហង្សក្រហម Liverpool នៅដើមរដូវកាល២០២០/២១នេះ ជាក្លឹបដែលរងគ្រាប់បាល់ច្រើនជាងគេក្នុងចំណោមក្លឹបទាំង ២០នៅក្របខ័ណ្ឌ Premier League។
ក្លឹបជើងឯកលីគកំពូលឆ្នាំចាស់មួយនេះ ត្រូវបានគេស៊ុតចូលសរុប ១៥គ្រាប់ ក្នុងការប្រកួតចំនួន ៧នាប៉ុន្មានខែមកនេះ។
ក្លឹបផ្សេងៗទៀតរងគ្រាប់បាល់តិចជាង Liverpool ទេ ដោយក្នុងនោះមាន ៣ក្លឹប ដែលត្រូវបានគេស៊ុតចូលចំនួន ១៤គ្រាប់។ ក្លឹបទាំង ៣នោះមានដូចជា Brighton (លេខ ១៦) West Brom (លេខ ១៧) និង Fulham (លេខ ១៩)។
Liverpool ដើមរដូវកាលនេះនៅតែបន្តឈរនៅកំពូលតារាងលីគកំពូលអង់គ្លេស Premier League។ ក្លឹបមួយនេះ លេងឈ្នះ ៥ប្រកួត ចាញ់ ១ប្រកួត និងស្មើ ១ប្រកួត ដោយមាន ១៦ពិន្ទុក្នុងដៃ៕