ក្រុមម្ចាស់ផ្ទះ Camp Nou នឹងត្រូវចំណាយប្រាក់ចំនួន ៣៣ លានអឺរ៉ូសម្រាប់ភាពស្មោះត្រង់របស់ Lionel Messi បើទោះបីជាកំពូលតារាឆ្នើមរបស់អាហ្សង់ទីនរូបនេះចាកចេញនៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅឆ្នាំ ២០២១ ក៏ដោយ។
ចុចទីនេះចូលទៅកាន់វែបសាយ 1X BET
អនាគតរបស់ Lionel Messi នៅ Camp Nou នៅតែជាសំនួរមួយមិនទាន់មានចម្លើយនៅឡើយ។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ធ្លាប់អះអាងថានឹងស្នាក់នៅ Barca តែមួយរដូវកាលប៉ុណ្ណោះរហូតដល់កិច្ចសន្យាផុតកំណត់។ ទោះយ៉ាងណាការចាកចេញរបស់ប្រធានក្លឹបលោក Josep Bartomeu ដែលត្រូវបានគេជឿជាក់ថាបានបង្កឱ្យមានជម្លោះនៅឯ Camp Nou អាចបណ្តាលឱ្យកីឡាករកើតឆ្នាំ ១៩៨៧ ផ្លាស់ប្តូរចិត្ត។
បើយោងតាម ESPN៖ មិនថា Messi ចាកចេញពី Barca នៅរដូវក្តៅឆ្នាំ ២០២១ ក្រុម Camp Nou នៅតែត្រូវផ្តល់ប្រាក់រង្វាន់ដល់គាត់ចំនួន ៣៣ លានអឺរ៉ូសម្រាប់ភាពស្មោះត្រង់។ ខ្សែប្រយុទ្ធ លេខ១០រូបនេះ បានចុះកុងត្រា ៤ ឆ្នាំក្នុងឆ្នាំ ២០១៧ ដែលក្នុងនោះរាប់បញ្ចូលទាំងប្រាក់រង្វាន់លើកទឹកចិត្តដែលមានតម្លៃ ៦៦ លានអឺរ៉ូ។
Messi ទទួលបានពាក់កណ្តាលនៃចំនួនទឹកប្រាក់នោះក្នុងខែកុម្ភៈហើយ នឹងទទួលបានពាក់កណ្តាលទៀតនៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់។ ប្រសិនបើកីឡាករអាហ្សង់ទីនចាកចេញក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅឆ្នាំ ២០២០ គាត់នឹងមិនទទួលបានប្រាក់បន្ថែមចំនួន ៣៣ លានអឺរ៉ូទៀតទេ។
ប្រាក់នេះអាចធ្វើឱ្យ Barca ធ្លាក់ចូលក្នុងវិបត្តិនៅពេលដែលស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹបរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺកូវីដ១៩ ហើយមិនមានសញ្ញានៃការរីកចម្រើនទេ។ វិក័យប័ត្រប្រាក់ខែរបស់ក្រុម Camp Nou បច្ចុប្បន្នមានរហូតដល់ ១៩០ លានអឺរ៉ូ ប៉ុន្តែមិនអាចបញ្ចុះបញ្ចូលកីឡាករអោយកាត់បន្ថយប្រាក់ខែដើម្បីគាំទ្រក្លឹបបានឡើយ។
នៅក្នុងទីផ្សារដោះដូរនារដូវក្តៅឆ្នាំ ២០២០ Messi បានបញ្ជូន burofax ទៅកាន់ថ្នាក់ដឹកនាំរបស់ Barca ដើម្បីស្នើសុំចាកចេញបន្ទាប់ពីការបរាជ័យយ៉ាងខ្លាំងក្នុងលទ្ធផល ២-៨ ក្នុងការប្រកួតជាមួយក្រុម Bayern Munich ក្នុងក្របខ័ណ្ឌ Champions League ។ ទោះយ៉ាងណាការមិនពេញចិត្ដចំពោះសំណូមពរនេះរបស់ថ្នាក់ដឹកនាំបានបង្កឱ្យមានជម្លោះផ្ទៃក្នុងជាបន្តបន្ទាប់របស់ក្រុមជំរុំ Camp Nou ។
រដូវកាលនេះកំពូលតារាឆ្នើមរបស់អាហ្សង់ទីននៅតែជាកត្តាដែលមិនអាចជំនួសបានក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ronald Koeman ។ ទោះជាយ៉ាងណាក៏ដោយគាត់មិនបានបង្ហាញពីស្ថេរភាពនៃទម្រង់លេងទេនៅពេលដែលគាត់រកបានតែ ៦ គ្រាប់ប៉ុណ្ណោះបន្ទាប់ពី ១០ ប្រកួត៕