មជ្ឈមណ្ឌលស្រាវជ្រាវបាល់ទាត់ CIES បានអះអាងថាខ្សែប្រយុទ្ធបីសាចក្រហម Marcus Rashford គឺជាកីឡាករដែលមានតម្លៃបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។
មជ្ឈមណ្ឌលស្រាវជ្រាវកីឡាបាល់ទាត់ CIES បានប្រកាសកីឡាករឆ្នើមទាំង ១០រូប លើពិភពលោកដោយផ្អែកលើការវិភាគលើកត្តាមួយចំនួនដូចជាការ ទម្រង់លេង អាយុ រយៈពេលកិច្ចសន្យា ឬចំនួនការប្រកួតសម្រាប់ក្លឹប ឬក្រុមជម្រើសជាតិ។
ចុចទីនេះចូលទៅកាន់វែបសាយ 1X BET
ជាមួយនឹងការគណនារបស់ CIES កីឡាករ Marcus Rashford ភ្លាមៗត្រូវបានគេដាក់ឈ្មោះថាជាកីឡាករដែលមានតម្លៃបំផុតនៅលើពិភពលោកនៅពេលបច្ចុប្បន្ននេះ គឺប្រហែល ១៥៦,៦ លានអឺរ៉ូ។ តម្លៃរបស់ Rashford គឺខ្ពស់ជាងកីឡាករមានតម្លៃទី ២ គឺ Erling Haaland ដែលមានតម្លៃប្រហែល ១៥២ លានអឺរ៉ូ។
ចុចទីនេះ ចាក់បាល់ជាមួយហាងឆេងខ្ពស់
កត្តាអាយុមានឥទ្ធិពលយ៉ាងខ្លាំងទៅលើតម្លៃរបស់កីឡាករ។ នេះពន្យល់ពីមូលហេតុដែលកីឡាករ Cristiano Ronaldo មិនស្ថិតក្នុងបញ្ជីកីឡាករដែលមានតម្លៃថ្លៃជាងគេទាំង ១០០ លើពិភពលោក ទោះបីនៅតែមានទម្រង់លេងល្អក្នុងអាវរបស់ក្រុម Juventus ក៏ដោយ។ ខ្សែប្រយុទ្ធព័រទុយហ្កាល់ជាប់ចំណាត់ថ្នាក់លេខ ១៣១ ដែលមានតម្លៃត្រឹមតែ ៤៧ លានអឺរ៉ូប៉ុណ្ណោះ។
ដូចគ្នានេះដែរ Lionel Messi មានតម្លៃត្រឹមតែ ៥៤ លានអឺរ៉ូ ដែលជាប់ចំណាត់ថ្នាក់ទី ៩៧ ក្នុងបញ្ជី CIES ។ កីឡាករឆ្នើមជាងគេនៅលើពិភពលោកនាឆ្នាំ ២០២០ រ៉ូប៊ឺតឡឺដូវស្គី ជាប់ចំណាត់ថ្នាក់ទី ៥២ ជាមួយនឹងតម្លៃ ៧២,១ លានអឺរ៉ូ។
ជាមួយនឹងទម្រង់លេងដ៏ល្អសម្រាប់បីសាចក្រហម កាលពីឆ្នាំមុន Bruno Fernades មានតម្លៃខ្ពស់បំផុតទីបួននៅលើពិភពលោក គឺច្រើនជាង Kylian Mbappe ប្រហែល ២លានអឺរ៉ូ ។
កីឡាករដែលមានតំលៃបំផុតទាំង ១០ នៅលើពិភពលោក បើយោងតាម CIES
Marcus Rashford – ១៦៥,៦ លានផោន
Erling Haaland – ១៥២,០ លានអឺរ៉ូ
Trent Alexander-Arnold – ១៥១.៦ លានផោន
Bruno Fernandes – ១៥១,១ លានផោន
Kylian Mbappe – ១៤៩.៤ លានអឺរ៉ូ
Jadon Sancho – ១៤៨,៣ លានអឺរ៉ូ
Joao Felix – ១៤១.៥ លានអឺរ៉ូ
Alphonso Davies – ១៣៩,២ លានអឺរ៉ូ
Raheem Sterling – ១៣៦,៩ លានអឺរ៉ូ
Kai Havertz – ១៣៦.០ លានអឺរ៉ូ