ពាក្យចចាមអារ៉ាម ផ្ទេរទៅកាន់បីសាចក្រហម ធ្វើឲ្យ​ Coman រីករាយ

0
775

ខ្សែប្រយុទ្ធក្លិប Bayern Munich កីឡាករ Kingsley Coman បានលើកឡើងថា រូបគេសប្បាយចិត្តចំពោះពាក្យចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ក្លិប Manchester United ប៉ុន្តែរូបគេមិនទាន់ចង់ចាកចេញពីកីឡដ្ឋាន Allianz Arena នៅឡើយ។

ចុចទីនេះចូលទៅកាន់វែបសាយ 1X BET

ជាការពិតណាស់ កីឡាករសញ្ជាតិបារាំងខាងលើ កំពុងតែមានពាក្យចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ Man UTD ប៉ុន្តែរូបគេនៅមានកុងត្រាជាមួយ​​ Bayern Munich រហូតដល់ឆ្នាំ ២០២៣ ហើយ​​​​ ក្លិបយក្សអាល្លឺម៉ង់មួយនេះក៏មិនមានគម្រោងក្នុងការលក់ Coman ផងដែរ។ មូលហេតុនៃការលេចឡើងនូវពាក្យចចាមអារ៉ាមនេះ គឺ ដោយសារ Coman មិនសូវបានបង្ហាញខ្លួននៅលើទីលានចាប់តាំងពី ខ្សែប្រយុទ្ធ Leroy Sane និង Douglas Costa ចូលរួមជាមួយ Bayern Munich ប៉ុន្តែរូបគេនៅតែសប្បាយចិត្តក្នុងការលេងនៅទីនេះ។

ចុចទីនេះ ដើម្បីចូលលេងកាស៊ីណូ

Coman បាននិយាយថា​៖

ខ្ញុំរីករាយនៅពេលដែលបានដឹងថាក្លិបធំៗចង់បានខ្ញុំ តែ ខ្ញុំនៅមានកុងត្រាជាមួយ​​ Bayern Munich រហូរដល់ឆ្នាំ ២០២៣ ហើយ ខ្ញុំរីករាយក្នុងការប្រកបអាជីពនៅទីនេះ។ យ៉ាងណាក្តី ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនសូវបានបង្ហាញខ្លួននៅលើទីលាន ព្រោះពេលនេះខ្ញុំមានវ័យ ២៤ឆ្នាំ​ វាជាវ័យដែលយើងត្រូវបង្ហាញសមត្ថភាព។

គួរបញ្ជាក់ដែរថា Coman បានចូលរួមជាមួយ Bayern Munich នៅក្នុងឆ្នាំ២០១៥​ ក្នុងលក្ខខណ្ឌខ្ចីជើងពី Juventus និង​ ត្រូវបានទិញផ្តាច់កាលពីឆ្នាំ ២០១៧ ជាមួយនឹងតម្លៃខ្លួន ២០លានអឺរ៉ូ៕

ចុះឈ្មោះ 1X BET ឥឡូវនេះ