វិភាគការប្រកួត និងហាឆេងជំនួបរវាង Leicester vs Chelsea វេលាម៉ោង ១៩:៣០ នាទី ថ្ងៃទី ២០ ខែវិច្ឆិកាយប់នេះ។ Cam-Sports ព្យាយាមវិភាគហាងឆេងនៃការប្រកួតរវាង Leicester និង Chelsea ថ្ងៃនេះឱ្យបានត្រឹមត្រូវបំផុត។
លទ្ធផល LEICESTER VS CHELSEA៖ 0-0
ព័ត៌មានទូទៅរវាងក្រុមទាំងពីរ៖
បន្ទាប់ពីការប្រកួតចំនួន ១១លើក ក្រុម Chelsea នៅតែឈរនៅលើកំពូលតារាងក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេស Premier League ២០២១/២២។ ជាពិសេសគឺឈ្នះ៨លើក ស្មើ២ និងចាញ់តែ១លើកប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ អ្នកគាំទ្រមិនរំពឹងខ្លាំងពេកពីក្រុមរបស់លោកគ្រូបង្វឹក Tuchel ក្នុងការទទួលបានលទ្ធផលល្អក្នុងជុំទី ១២ នៃចុងសប្តាហ៍នេះឡើយ។
សូមចាំថា Chelsea ចូលប្រកួតលើកនេះ គឺកីឡាករមួយចំនួនត្រូវបានរងរបួសដែលធ្វើឱ្យប៉ះពាល់ដល់ទម្រង់ក្រុមយ៉ាងខ្លាំង។ ជាមួយគ្នានេះ កីឡាករសំខាន់ៗរបស់ក្រុមទីក្រុងឡុងដ៍ គឺមិនស្ថិតក្នុងទម្រង់ល្អបំផុតនោះទេ ដោយសារតែពួកគេទើបតែត្រលប់ពីការបំពេញភារកិច្ចក្រុមជម្រើសជាតិរបស់ពួកគេក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២២។
គួរកត់សម្គាល់ថានេះជាការប្រកួតដែល Chelsea នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន King Power របស់ក្រុម Leicester ដែលជាក្រុមដែលមានទម្រង់ក្រុមខ្លាំងមួយដែរនៅក្នុងលីគអង់គ្លេស។ ស្ថិតិបង្ហាញថា Chelsea មិនដែលភ្លក្សរសជាតិជ័យជំនះក្នុង ៣ ប្រកួតចុងក្រោយក្នុងនាមជាភ្ញៀវនៅ Leicester ក្នុងក្របខ័ណ្ឌ Premier League នោះទេ។
សរុបមក ពួកគេក៏បានឈ្នះត្រឹមតែ ២លោកប៉ុណ្ណោះ ក្នុងចំណោម ១០ប្រកួតចុងក្រោយទល់នឹង Leicester ទៅលើគ្រប់ការប្រកួតទាំងអស់។
វិភាគហាងឆេង Leicester vs Chelsea៖
ហាងឆេងអាស៊ី (៣/៤:០): ជាមួយនឹងគ្រាប់តនៃ +៣/៤ និងលទ្ធផលមិនដែលចាញ់ក្នុងការប្រកួត ៧/៨ ចុងក្រោយ ក្រុម Leicester គឺជាជម្រើសដែលអាចទុកចិត្តបានសម្រាប់អ្នកភ្នាល់។ ទន្ទឹមនឹងនេះ Chelsea បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការប្រុងប្រយ័ត្ននៅពេលដែលពួកគេបានចាញ់ការប្រកួត ៣/៤ ចុងក្រោយ។
ហាងឆេង O/U (២ ១/២): មានត្រឹមតែ ២លើក ក្នុងចំណោម១០ប្រកួតចុងក្រោយរវាង Leicester និង Chelsea ដែលស៊ុតបានច្រើនជាង ២គ្រាប់។ ការប្រកួត ៣/៤ ចុងក្រោយរបស់ Leicester និង ៣/៤ ចុងក្រោយរបស់ Chelsea ស៊ុតបានតិចជាង ២.៥ គ្រាប់។
ជម្រើសរបស់អ្នកជំនាញ៖ Leicester +៣/៤
លទ្ធផល LEICESTER VS CHELSEA៖ 0-0
ព័ត៌មានកម្លាំងនៃក្រុមទាំងពី៖
– Leicester: Fofana, Justin, Tielemans រងរបួស.
– Chelsea: Kovacic, Lukaku រងរបួស.
ទម្រង់ក្រុមដែលរំពឹងទុកនៃក្រុមទាំងពីរ៖
– Leicester: Schmeichel, Soyuncu, Evans, Amartey; Castagne, Tielemans, Soumare, Bertrand; Maddison; Vardy, Iheanacho.
– Chelsea: Mendy; Azpilicueta, Silva, Rudiger; James, Kante, Jorginho, Chilwell; Havertz; Mount, Hudson-Odoi.