Simone៖ At. Madrid ទម្លាក់ Liverpool ចេញពី Champions League បាន គឺមិនមែនដោយសារសំណាងទេ

0
751

ក្រុម Atletico Madrid បានវាយបកយកឈ្នះក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល៣ទល់នឹង២ នៅការប្រកួតជើងទី២ វគ្គ១៦ក្រុម ក្របខណ្ឌ​ Champions League។ យ៉ាងណាមិញ អ្នកចាត់ការទូទៅលោក Diego Simeone បានលើកឡើងថា ការដែលក្រុមរបស់លោកទម្លាក់ក្រុមលោក Jurgen Klopp បាន គឺដោយសារបច្ចេកទេសពិតៗ មិនមែនសំណាងនោះទេ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន បាននិយាយលម្អិតយ៉ាងដូច្នេះថា៖

ពួកគេបាននាំមុខពួកយើងមុន ២-០ នៅ Anfield ក្រោយមកពួកយើងវាយបកវិញបាន៣គ្រាប់ ហើយនោះមិនមែនជាសំណាងនោះទេ។​ Liverpool គឺជាក្រុមដ៏អស្ចារ្យ ប៉ុន្តែអ្នកបានដឹងហើយថា ពួគយើង បានធ្វើឲ្យពួកគេឈឺចាប់។

លោក Simone បានបន្ថែមទៀតថា៖

ពេលលេងទល់នឹង Liverpool អ្នកដឹងហើយថា Morata គាត់រងរបួសហើយទើបតែជាសះស្បើយវិញ។ ហើយពេលនោះ នៅពេលគេនាំមុខមុន ១-០ ខ្ញុំសញ្ជឹងគិតថា តើខ្ញុំគួរប្រថុយដាក់ Morata ឬអត់ ក្រោយមកពួកយើងក៏ទប់បានលេងដល់ម៉ោងបន្ថែម។ ខ្ញុំគិតថា ប្រសិនបើ Morata គាត់របួសទៀត វាប្រៀបដូចជាការធ្វើ អត្តឃាតខ្លួនឯងអ៊ីចឹង។ ប៉ុន្តែនៅទីបញ្ចប់ អ្វីៗដំណើរការល្អ ​Morata បានស៊ុតបញ្ចូលទីឲ្យពួកយើងថែមទៀតផង។

គួររម្លឹកផងដែរថា ក្នុងការប្រកួតក្របខណ្ឌ Champions League វគ្គ១៦ក្រុម កាលពីជើងទី១ Liverpool បានចាញ់ក្រុម At.Madrid ក្នុងលទ្ធផល ១ទល់នឹង០ ខណៈការប្រកួតជើងទី២ ក្រុមរហស្សនាមហង្សក្រហម បានបន្តចាញ់ក្រុមជើងខ្លាំងអេស្ប៉ាញ ៣ទល់នឹង២ទៀត។ ដូច្នេះគិតសរុបទាំងពីរជើង At. Madrid ទម្លាក់ Liverpool ដោយយកឈ្នះក្នុងលទ្ធផល៤ទល់នឹង២៕