Havertz បានបាក់ម្រាមដៃ បន្ទាប់ពីអបអរគ្រាប់បាល់សម្រាប់ Chelsea

0
770

Kai Havertz បានដើរតួជាវីរបុរសសម្រាប់ Chelsea ក្នុងការប្រកួត Carabao Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយជាមួយនឹងក្រុម Tottenham ប៉ុន្តែបានជួបឧបទ្ទវហេតុតិចតួច ខណៈពេលដែលការអបអរគ្រាប់បាល់។

Havertz បានជួយឱ្យ Chelsea នាំមុខនៅនាទីទី ៥ នៃការប្រកួត Carabao Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយទល់នឹង Tottenham ។ គាត់ទទួលការបញ្ជូនបាល់ពី Marcos Alonso ហើយបានស៊ុតទៅបុកជើងខ្សែការពារ Davinson Sanchez ចូលទៅក្នុងសំណាញ់ទី។

គ្រូបង្វឹក Thomas Tuchel ក្រោយមកបាននិយាយថា Havertz បានបាក់ម្រាមដៃរបស់គាត់។ គាត់បានទទួលការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ ហើយដំបូងឡើយគាត់អាចបន្តលេងដោយបង់រុំដៃស្តាំរបស់គាត់។

Chelsea's Thomas Tuchel hails Kai Havertz after forward broke finger  scoring against Spurs | The Independent

ប៉ុន្តែដោយសារតារាអាឡឺម៉ង់បង្ហាញភាពមិនប្រក្រតីដោយសារតែការឈឺចាប់ គ្រូបង្វឹករបស់ក្រុមបានសម្រេចចិត្តដកគាត់ចេញពីទីលានភ្លាមៗបន្ទាប់ពីតង់ទីមួយ។ លោក Thomas Tuchel បានដាក់ Timo Werner ជំនួសឱ្យ Havertz​ វិញ​ ដែល Timo Werner ទើបតែចាប់ផ្តើមលេងជាលើកដំបូងចាប់តាំងពី ១១/ ១២ ដោយសាររបួស។

Havertz រកបាន ៥ គ្រាប់ក្នុងការបង្ហាញខ្លួននៅក្នុងពាន Carabao Cup ៣លើក​ សម្រាប់ Chelsea ដែលតិចជាងចំនួនសរុបរបស់គាត់ក្នុង ៤២ ប្រកួត Premier League ។

Photo: Chelsea's Kai Havertz suffers gruesome finger injury vs Tottenham

បន្ទាប់ពីឧបទ្ទវហេតុនេះ Havertz មិនដឹងថាតើគាត់នឹងជាសះស្បើយទាន់ពេលសម្រាប់ការប្រកួតជាមួយ Chesterfield ក្នុង FA Cup នៅចុងសប្តាហ៍​ ឬយ៉ាងណានោះទេ។ កាលពីមុន ទាំង N’Golo Kante និង Thiago Silva ត្រូវបានទម្លាក់ចេញពីក្រុម បន្ទាប់ពីធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19៕