ម៉ាឡេស៊ីមានឱកាសខ្ពស់ក្នុងការក្លាយជាជើងឯក ខណៈឥណ្ឌូនេស៊ីដកខ្លួន

0
768

ឱកាស​របស់​ម៉ាឡេស៊ី​នៅ​ក្នុងពានរង្វាន់ U23 Championship 2022 ​នៅ​រាជធានី​ភ្នំពេញ​កាន់តែ​ភ្លឺស្វាង​ឡើង​ បន្ទាប់​ពី​ក្រុម​គូប្រជែង​ឥណ្ឌូណេស៊ី​ដក​ខ្លួន​ចេញ​ដោយសារ​ការ​ឆ្លង​មេរោគ​កូវីដ-១៩។

សហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី បានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញដោយនិយាយថាកីឡាករ ៧រូបក្នុងចំណោមកីឡាករ ២៩រូបរបស់ពួកគេបានធ្វើតេស្តវិជ្ជមានកូវិដ១៩។ ចំណែកបួន​រូបផ្សេង​ទៀត​ត្រូវ​បាន​ចាត់​ទុក​ជា​ករណី​សង្ស័យវិជ្ជមាន​កូវីដ និងកីឡាករ៣រូបទៀតក៏រងរបួសដែរ។

1xbet cambodia

គ្រូបង្វឹកក្រុមឥណ្ឌូនេស៊ី Shin Tae-yong បានសម្តែងការព្រួយបារម្ភរបស់គាត់ចំពោះធនធានកីឡាកររបស់ក្រុម ហើយនេះជាហេតុផលនាំឱ្យឥណ្ឌូនេស៊ីដកខ្លួនចេញ។

ដូចក្នុងពូល B នៅពេលនេះនៅសល់ត្រឹម៣ក្រុមតែប៉ុណ្ណោះដែលចូលរួមប្រកួត រួមមាន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង​ឡាវ។ ការ​ប្រកួត​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៤-២៦ ខែ​កុម្ភៈ។

គ្រូបង្វឹកម៉ាឡេស៊ីលោក Brad Maloney និងក្រុមកីឡាករ ២៨រូបរបស់គាត់បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយកាលពីម្សិលមិញបន្ទាប់ពីការប្រកួតមិត្តភាពចុងក្រោយរបស់ពួកគេជាមួយនឹងក្រុមជើងឯក Malaysia Cup KL City នៅ Kelana Jaya កាលពីថ្ងៃព្រហស្បតិ៍។​ ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​បាន​យក​ឈ្នះ KL City ១-១ នៅកីឡាដ្ឋាន PKNS។

1xbet cambodia

គ្រូ​បង្វឹក​សញ្ជាតិ​អូស្ត្រាលី​រូប​នេះ​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​កីឡាករ​ធ្វើ​បាន​ល្អ​ ហើយរីកចំរើនខ្លាំងនៅក្នុងរយៈពេលដ៏ខ្លី។»

«យើង​បាន​លេងនៅ២៨ប្រកួតចុងក្រោយ ​ជា​អ្វី​ដែល​បាន​ឃើញ​នៅ​ទី​នេះ ហើយ​កីឡាករអវត្តមាន​តែ​រូប​គត់​គឺ Kaka (Nur Azfar Fikri Azhar) ប៉ុន្តែ​គាត់​នឹង​ចូល​រួម​ជាមួយ​យើង។»

«នេះគឺជាឱកាសសម្រាប់ក្មេងៗក្នុងការទទួលបានបទពិសោធន៍ក្នុងកម្រិតអន្តរជាតិ ហើយផ្តល់ពេលវេលាដល់អ្នកដែលមិនធ្លាប់លេងច្រើនពីមុនមក។ យើងមានកីឡាករប្រហែល៨ ឬ៩រូបដែលធ្លាប់ចូលរួមការប្រកួតពានរង្វាន់កន្លងមក ដែលមិនមានពេលគ្រប់គ្រាន់ក្នុងការលេង»៕