បីសាចក្រហម ត្រៀមនឹងចំណាយ ២៥ លានអឺរ៉ូដើម្បីទិញខ្សែការពារប្រេស៊ីលរូបនេះ

0
699

កាសែត  The Guardian បានបង្ហើបឱ្យដឹងថាក្រុមបីសាចក្រហម សង្ឃឹមថានឹងបំពេញសំណុំបែបបទផ្ទេរខ្សែការពារ Alex Telles ឲ្យបានរួចរាល់នៅសប្តាហ៍នេះ។ ខ្សែការពារស្លាបឆ្វេងសញ្ជាតិប្រេស៊ីលរូបនេះ ក៏ចង់ផ្លាស់ទៅលេងនៅ Manchester United ឱ្យបានឆាប់ៗដែរ។

ការចរចារវាង MU និង Porto ដែលជាក្លឹបរបស់ Telles កំពុងតែដំណើរការទៅដោយរលូន។ ក្រុមបីសាចក្រហមនៃក្រុង Manchester បានបិទបញ្ចប់នូវលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាកររូបនេះរួចហើយ។ Telles អាចរកប្រាក់បានប្រហែល ៧៥,០០០ ផោនក្នុងមួយសប្តាហ៍នៅ MU ។ ដោយសារតែកីឡាករសញ្ជាតិប្រេស៊ីលនៅសល់តែ ១ ឆ្នាំទៀតក្នុងកុងត្រាជាមួយក្លឹបចាស់ ដូច្នេះបីសាចក្រហមសង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងក្នុងតម្លៃ ២៥ លានអឺរ៉ូ។