Carroll បន្ត​កិច្ចសន្យា​ជាមួយ Newcastle ចំណែក Dortmund យកMeunier​ ពី PSG ដោយ​មិន​ចំណាយ​លុយ​

0
632

Andy Carroll បន្ត​កិច្ចសន្យា​ជាមួយ Newcastle ១​រដូវ​កាល​ទៀត​

​ខ្សែប្រយុទ្ធ​អង់គ្លេស Andy Carroll បាន​ចុះហត្ថលេខា​បន្ត​កិច្ចសន្យា​នៅ​ជាមួយ Newcastle មួយ​រដូវ​កាល​ទៀត រួមជាមួយ​ខ្សែការពារ Javier Manquillo​ បន្ត​កិច្ចសន្យា ៤ឆ្នាំ​ទៀត​។ ​កីឡាករ​វ័យ ៣១ឆ្នាំ Andy Carroll បាន​វិល​មកកាន់​ក្លិប​ចាស់​របស់ខ្លួន Newcastle ដោយ​ផ្ទេរ​ពី West Ham​។

​​ចំណែក​កីឡាករ​អេ​ស្ប៉ា​ញ​វ័យ ២៦ឆ្នាំ Manquillo​ បានមក​ដល់ St. James Park ពី Atletico Madrid នៅ​ឆ្នាំ ២០១៧​។ ​Newcastle ដែល​កំពុងមាន​រឿងចម្រូងចម្រាស់​រឿង​ថៅកែ​ថ្មី បាន​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​របស់ខ្លួន​ជាច្រើននាក់ ​រួមមាន​ការបន្ត​កិច្ចសន្យា​រយៈពេល​ខ្លី​ ដើម្បី​បន្ត​ប្រកួត​អោយ​ចប់​រដូវ​កាល English Premier League ផងដែរ​។​ ​Newcastle កំពុង​ឈរ​លេខ១៣ មាន ៣៩ពិន្ទុ​ពីលើ​តំបន់​ដែល​ត្រូវ​កាត់ចេញ ១២ពិន្ទុ ខណៈ​នៅសល់ ៧ប្រកួត​ទៀត​ចប់​រដូវ​កាល​៕

Dortmund នាំ​យក​ខ្សែ​ការពារ​ប៊ែ​ល​ហ្ស៊ិ​ក Thomas Meunier​ ពី PSG ដោយ​មិន​ចំណាយ​លុយ​

ក្លិប​អាល្លឺម៉ង់ Borussia Dortmund បាន​ចុះហត្ថលេខា​នាំយក​ខ្សែការពារ​ប៊ែ​ល​ហ្ស៊ិ​ក Thomas Meunier​ ពី​ក្លិប​ជើងឯក​បារាំង Paris Saint Germain​ ដោយ​មិន​ចំណាយលុយ​ជាមួយនឹង​កិច្ចសន្យា​រយៈពេល ៤ឆ្នាំ​។

​​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​នឹងចូលរួម​ជាមួយ Dortmund បន្ទាប់ពី​កិច្ចសន្យា​របស់គេ​នឹង​អស់​សុពលភាព​ជាមួយ PSG នៅ​ដំណាច់​ខែមិថុនា​នេះ​។​ ​Thomas Meunier​ បាន​ផ្លាស់​ពី​ទៅកាន់ PSG ផ្ទេរ​ពី​ក្លិប​ប៊ែ​ល​ហ្ស៊ិ​ក Club Bruges នៅ​ឆ្នាំ២០១៦ ឈ្នះ​ជើងឯកលី​គ​កំពូល​បារាំង ៣លើក និង French Cup ២លើក​។ ​Thomas Meunier​ នឹងចូលរួម​ជាមួយ Dortmund ជាមួយនឹង​មិត្ត​រួម​ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក ២នាក់​ទៀត​គឺ Thorgan Hazard និង Axel Witsel៕