ថ្ងៃនេះ ខ្សែប្រយុទ្ធ Morata ពិនិត្យសុខភាពដើម្បីចូលរួមជាមួយក្រុមសេះបង្កង់

0
546

យោងតាមសារព័ត៌មានអ៊ីតាលី ខ្សែប្រយុទ្ធ Alvaro Morata កំពុងត្រៀមវិលត្រឡប់មកកាន់ក្លឹប Juventus ពីក្លឹប Atletico Madrid វិញ។

Alvaro Morata មានអាយុ ២៧ ឆ្នាំហើយបានលេងឱ្យ ក្រុមសេះបង្កង់ នៅអំឡុងឆ្នាំ ២០១៤-២០១៦ ។ គាត់នឹងត្រូវធ្វើការពិនិត្យសុខភាពនៅថ្ងៃនេះ (២២ កញ្ញានេះ) មុននឹងបញ្ចប់ការផ្ទេរត្រឡប់មកក្រុមនេះវិញ។ ដំបូង Morata នឹងលេងឱ្យក្លឹប Juventus ដោយក្របខ័ណ្ឌខ្ចីជើង ជាមួយតម្លៃ ៩ លានអឺរ៉ូ ភ្ជាប់ជាមួយជម្រើសទិញផ្ដាច់ជាមួយតម្លៃប្រម៉ាណ ៤៥ លានអឺរ៉ូ។

ដូច្នេះ ក្រុម Juventus បានពិចារណាបញ្ចប់យុទ្ធនាការស្វែងរកខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅឆ្នាំ ២០២០នេះ បន្ទាប់ពីពួកគេបានផ្តល់អាទិភាពដល់ខ្សែប្រយុទ្ធវ័យក្មេង ជំនួសឲ្យការចុះកុងត្រាជាមួយ Luis Suarez ឬ Edin Dzeko ដោយហេតុផលផ្សេងៗគ្នា។ យោងតាមសារព័ត៌មានអ៊ីតាលីបានឱ្យដឹងថាក្លឹបសេះបង្កង់ Juventus បានឈានដល់កិច្ចព្រមព្រៀងជាមួយ Dzeko ពីក្រុម Roma ។ ទោះយ៉ាងណាកិច្ចព្រមព្រៀងនោះមានភាពស្មុគស្មាញពីព្រោះក្រុម Roma ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ Napoli គឺ Arkadiusz Milik ទើបអនុញ្ញាតឱ្យតារាបូស្នៀរូបនេះចេញទៅ។