Oblak ក្លាយ​ជា​អ្នក​ចាំទី​បរទេស​​ដំបូង​បំផុត​នៅ La Liga អាច​ចារ​កំណត់ត្រា​ដ៏​ល្អ​មួយ

0
1382

​អ្នក​ចាំទី​​ដៃ​ទី ១ របស់ Atletico ​បាន​ក្លាយ​ជា​ អ្នក​ចាំទី​ដំបូង​បំផុត​ដែល​មិន​មែន​ជា​ជនជាតិ​អេស្ប៉ាញ ​អាច​ធ្វើ​បាន (Clean sheets) បិទ​មិន​ឲ្យ​គេ​ស៊ុត​ចូល ឬ​រក្សា​សំណាញ់​ទី​បាន​ល្អ ១០០ ប្រកួត​លឿន​បំផុត បើ​ធៀប​ទៅ​នឹង​អ្នក​ចាំទី​មុនៗ​របស់​ក្លឹប Atletico Madrid ​និង​ធៀប​ទៅ​នឹង​អ្នក​ចាំទី​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​លីគ។

​Jan Oblak ​ជា​អ្នក​ចាំទី​ឆ្នើម​សញ្ជាតិ ស្លូវ៉ានៀ ​បាន​ចារ​ឈ្មោះ​ក្នុង​សៀវភៅ​កំណត់ត្រា​លីគ​កំពូល​អេស្ប៉ាញ ​នៅ​យប់​មិញ​នេះ ក្រោយ​ពេល​ដែល​រូប​គេ ​រួម​ចំណែក​ជួយ​ឲ្យ​ក្រុម​ Atletico Madridយក​ឈ្នះ​ ៥-០ លើ​ក្រុម​ម្ចាស់ផ្ទះ Osasuna បន្ត​ក្ដី​សង្ឃឹម Top 4 ​ដើម្បី​ទទួល​បាន​កៅអី UEFA Champions League ឆ្នាំ​ក្រោយ។

​Oblak ​មក​ប្រកប​អាជីព​នៅ​អេស្ប៉ាញ​បាន​ ១៨២ ប្រកូត​ហើយ ​ក្រោយ​ពេល​​ផ្ទេរ​ចេញ​ពី​ក្លឹប​ព័រទុយហ្គាល់ Benfica ​នៅ​ឆ្នាំ ២០១៤។ រូបគេ​ រួម​ចំណែក​ជួយ​ឲ្យ​ក្លឹប​ Atletico Madrid ​ឈ្នះ​ពាន​ ​Europa League, UEFA Super Cup និង Copa Delrey ខណៈ​ដែល​ឆ្នាំ ២០១៥-២០១៦ រង​ជើង​ឯក​​ពាន​ ​Champions League ។

សម្រាប់​រដូវកាល ២០១៩-២០២០ Oblak ​ ក៏​បាន​រួម​ចំណែក​ជួយ​ឲ្យ​ AT ទម្លាក់​ក្រុម​ការពារ​តំណែង​ជើង​ឯក Liverpool នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ថែម​ទៀត​ផង៕