មូលហេតុទាំងពីរនេះហើយ ដែល Aubameyang មិនព្រមចេញទៅ Barca

0
835

Pierre-Emerick Aubameyang បាន​​និយាយ​ថា ​គេ​បាន​ពិចារណា​ចង់​ចាកចេញ​ពី Arsenal នៅ​រដូវ​ក្ដៅ​នេះ ប៉ុន្តែ​​ដោយ​សារ​តែ​លោក Mikel Arteta ជា​គន្លឹះ​សំខាន់​​ទើប​ធ្វើ​ឲ្យ​គេ​សម្រេច​ចិត្ត​បន្ត​នៅ​ជាមួយ​ក្លឹប។

Barcelona បាន​ព្យាយាម​​ទាក់ទង​​ចង់​បាន​កីឡាករ​វ័យ​៣១​ឆ្នាំ​ទៅ​លេង​នៅ​កីឡដ្ឋាន Nou Camp មុន​ពេល​កាំភ្លើង​ធំ​បាន​ប្រកាស​​ប្រធាន​ក្រុម​របស់​ពួក​គេ​បាន​ចុះ​កុងត្រា​ថ្មី​រយៈពេល​៣​ឆ្នាំ​ ទទួល​បាន​៣៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។

Aubameyang បាន​ជួយ Arsenal ឈ្នះ​ពាន FA Cup ​និង​ Community Shield នៅ​កីឡដ្ឋាន Wembley ដោយ​អាច​រក​គ្រាប់​បាន​ទាំង​ពីរ​ប្រកួត។ គេ​ក៏​បាន​ទាត់​បញ្ចូល​ទី​​​ក្នុង​ការ​ប្រកួត​បើក​ឆាក​នៅ Premier League ឈ្នះ​លើ Fulham ផង​ដែរ។

“​រឿង​ពីរ​​ដែល​បញ្ចុះបញ្ចូល​ខ្ញុំ​ឲ្យ​បន្ត​នៅ។ រឿង​ទី​មួយ​គឺ Mikel Arteta ព្រោះ​ចាប់​តាំង​ពី​លោក​បាន​មក​ដល់​ក្លឹប លោក​បាន​នាំ​យក​ភាព​វិជ្ជមាន​ជា​ច្រើន​និង​​ទស្សនវិជ្ជា​​ថ្មី​សម្រាប់​ពួក​យើង។ សម្រាប់​​រឿង​ទី​ពីរ​​គឺ​ក្ដី​ស្រឡាញ ដែល​ខ្ញុំ​ទទួល​បាន​ពីរ​អ្នក​គាំទ្រ​និង​ក្លឹប​ទាំង​មូល។ គ្រប់​គ្នា​បាន​ផ្ដល់​ការ​ស្រឡាញ់​មក​កាន់​ខ្ញុំ​ល្អ​ណាស់ ដូចនេះ​ខ្ញុំ​មាន​អារម្មណ៍​ដូច​នៅ​ផ្ទះ​ខ្លួន​ឯង នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បន្ត​នៅ Arsenal” ៕