Sevilla ខ្លាំងណាស់ ប៉ុន្តែខ្លាំងមិនទាន់ Bayern Munich នោះទេ

0
605

​ក្រុម​ Sevilla ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម FC Bayern Munich ​ក្នុង​លទ្ធផល ២-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​បើក​រដូវ​កាល UEFA Super Cup ​កាល​ពី​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​អេស្ប៉ាញ Sevilla មិន​ឱ្យ​បាក់​មុខ​នោះ​ទេ ​ក្នុង​នាម​ជា​ក្រុម​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ Europa League ​ដែរ ពោល​គឺ​ពួកគេ​បាន​បើក​ការ​នាំ​មុខ​លើ​ក្រុម Bayern ​មុន​នៅ​នាទី​១៣ ដោយ Ocampos ​ប៉េណាល់ទី។ ​តែ​នៅ​នាទី​៣៤ Goretzka ​ក៏​អាច​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​ទៀត។ ការ​ប្រកួត​លេង​ដល់​៩០​នាទី ក្រុម​ទាំង​ពីរ​នៅ​តែ​ស្មើ​គ្នា​ដដែល។ ​តាម​លទ្ធផល​នេះ ​គឺ​ត្រូវ​បន្ថែម​១៥​នាទី​២​ដង ដើម្បី​កាត់​សេចក្ដី​ទៀត។ ​នៅ​នាទី​១០៤​ Javi Martinez ​ក៏​រក​បាន​១​គ្រាប់​ឱ្យ​ក្រុម Bayern ​ឈ្នះ​ការ​ប្រកួត​តែ​ម្ដង​ក្នុង​លទ្ធផល ២-១។

​សម្រាប់​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ Navas ​កីឡាករ​របស់​ក្រុម Sevilla ​បាន​អះអាង​ថា​រូបគេ​ព្យាយាម​អស់​ពី​សមត្ថភាព​ហើយ។ Sevilla ​ប្រឹងប្រែង​ខ្លាំង​ណាស់ ​និង​ប្រយុទ្ធ​ដល់​ទី​បញ្ចប់ ​ប៉ុន្តែ​លទ្ធផល​នៅ​តែ​មិន​អាច​ទប់​ជាមួយ Bayern ​ជាប់​ដដែល។ ​ពួកគេ​ជា​ក្រុម​ខ្លាំង ​ពួកគេ​ជា​ក្រុម​បង្កើត​ឱកាស ​និង​ស្វែង​រក​គ្រាប់​បាល់​ជា​និច្ច៕