Barca ទម្លាក់​ថ្លៃ​ Coutinho មក​​៥០​លាន​អឺរ៉ូ​ Newcastle ​ស្រក់​ទឹក​មាត់​

0
608

Barcelona កំពុង​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​លក់​ Philippe Coutinho ចេញ​វិញ​ក្នុង​គោល​បំណង​ប្រមូល​លុយ​ដែល​ខាត​បង់​ និង​ចៀសវាង​ការ​បំពាន​ច្បាប់​តុល្យភាព​ហិរញ្ញ​វត្ថុ​របស់​ UEFA។

ក្លឹប​មាន​មូលដ្ឋាន​នៅ​កាតាឡាន់​បាន​ទិញ​ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​ក្នុង​តម្លៃ​ប្រមាណ​១៤០​អឺរ៉ូ​ពី​ Liverpool កាល​ពី​ឆ្នាំ​២០១៨​ប៉ុន្តែ​ក្រោយ​ចំណាយ​ពេល​១​រដូវ​កាល​លេង​មិន​កើត​ក្លឹប​ក៏​អនុញ្ញាត​ឲ្យ​ Bayern Munich ខ្ចី​ជើង​រហូត​មក​ទល់​នឹង​ពេល​នេះ។​

ពី​ដំបូង​ Barca បង្ហាញ​គោល​បំណង​មិន​ចង់​យក​ Coutinho មក​វិញ​ទេ​តែ​ចង់​លក់​ក្នុង​តម្លៃ​យ៉ាង​ហោច​ណាស់​ ៨០​ទៅ​១០០​លាន។​ យ៉ាង​ណា​ក្រោយ​គ្មាន​ក្លឹប​ណា​ចាប់​អារម្មណ៍​ក្រុម​ជើង​ឯក​ LaLiga បាន​ទម្លាក់​ថ្លៃ​មក​នៅ​ត្រឹម​៥០​លាន​វិញ​។

ក្លឹប​អង់គ្លេស​២​រួម​មាន​ Chelsea និង​ Newcastle ដែល​មាន​ម្ចាស់​ក្លឹប​ថ្មី​ជា​សេដ្ឋី​អារ៉ាប់​កំពុង​ចាប​់​អារម្មណ៍​យក​ Coutinho ទៅ​កសាង​ក្រុម​ឲ្យ​រឹង​មាំ​៕