Liverpool បើកកិច្ចចរចា ផ្ទេរយក Brozovic កីឡាករ Inter តម្លៃខ្ទង់៥០លាន

0
634

ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថា កំពុងធ្វើការចរចាជាមួយនឹងភ្នាក់ងារបស់ ខ្សែបម្រើឆ្នើមរបស់ក្រុម Inter Milan កីឡាករ Marcelo Brozovic ជុំវិញលទ្ធភាពនៃការផ្ទេរ កីឡាកររូបនេះ មកកាន់កីឡដ្ឋាន Anfield។

ជម្រើសជាតិក្រូអាត មួយរយៈចុងក្រោយបានបង្ហាញទម្រង់លេងយ៉ាងល្អ និងត្រូវបានគេចាត់ទុកថា ជាខ្សែបម្រើដ៏លេចធ្លោ១រូប ក្នុងក្របខណ្ឌ Serie A ។ មិនត្រឹមតែប៉ុណ្ណោះ គេបានវិវឌ្ឍន៍ខ្លួន ក្លាយជាកីឡាករនៅតំបន់កណ្ដាលដ៏សំខាន់ សម្រាប់ក្រុមលោក Antonio Conte ទៀតផង។

ជាពិសេសទម្រង់លេងរបស់គេ កាលពីលេងឲ្យក្រុមជម្រើសជាតិក្រូអាត ក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៨ បានទាក់ទាញចំណាប់អារម្មណ៍ក្លិបធំៗជាច្រើន ក្នុងនោះមានក្លិប Liverpool ជាដើម។

យ៉ាងណាមិញ បើយោងតាម របាយការណ៍របស់កាសែត Libero ក្លិបជើងឯក Champions League រដូវកាលមុន កំពុងរៀបចំសំណើ ផ្ទេរយកខ្សែបម្រើវ័យ២៨ឆ្នាំ ហើយបច្ចុប្បន្នកំពុងចរចាជាមួយភ្នាក់ងាររបស់គេ។

គួរឲ្យដឹងដែរថា កុងត្រារបស់ Brozovic ជាមួយនឹង Inter នៅសល់រយៈពេល២ឆ្នាំទៀត ខណៈតម្លៃទិញផ្ដាច់កុងត្រា របស់គេមានចំនួន ៥២លានផោន (ឬប្រមាណ៦៥លានដុល្លារ)៕