Barca ទៅកាន់ប្រទេសហូឡង់ ដើម្បីបញ្ចប់ព្រមព្រៀងគ្រូបង្វឹកថ្មី Ronald Koeman

0
765

អ្នកចាត់ការទូទៅរបស់ក្លឹប Barcelona លោក Oscar Grau បានធ្វើដំណើរទៅកាន់ទីក្រុង Amsterdam ប្រទេសហូឡង់ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងជាមួយលោក Ronald Koeman សម្រាប់តួនាទីជាគ្រូបង្វឹកក្រុម។

Barca បានបណ្តេញ Quique Setien ចេញជាផ្លូវការ បន្ទាប់ឈរជើងអស់រយៈពេល ៧ ខែនៅ Barca ។ អ្នកដែលក្លឹបបានជ្រើសរើសគឺលោក Ronald Koeman ដែលជាអតីតកីឡាកររបស់ក្រុម។

យោងតាម ​​Mundo Deportivo ភាគីទាំងពីរបានព្រមព្រៀងលើកិច្ចសន្យាដំបូងដែលមានរយៈពេល ២ រដូវកាល ប៉ុន្តែកិច្ចព្រមព្រៀងហិរញ្ញវត្ថុមិនទាន់ត្រូវបានឈានដល់នៅឡើយទេ។ Barca សង្ឃឹមថា Grau អាចបញ្ចប់ការចរចារជាមួយ Koeman និងប្រកាសពីការចុះហត្ថលេខាលើកិច្ចសន្យាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕