– បាសេឡូណា ទើបតែទទួលបានដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅពេលសមាជិកថ្នាក់ដឹកនាំចំនួន ៦ រូបលាឈប់ពីតំណែង។
សង្គ្រាមស៊ីវិល ក្នុងបាសេឡូណាកាន់តែអាក្រក់ទៅ ៗ ដោយសារការរីករាលដាលនៃជំងឺរាតត្បាត Covid-១៩ ។ សមាជិកក្រុមប្រឹក្សាក្លឹបទាំង ៦ ក្នុងពេលដំណាលគ្នាបានជូនដំណឹងដល់លោកប្រធាន Josep Maria Bartomeu អំពីការសម្រេចចិត្តលាឈប់ពីតំណែងនៅយប់ថ្ងៃព្រហស្បតិ៍នេះ។
សមាជិកទាំង ៦ នាក់នេះរួមមានអនុប្រធានក្លឹបចំនួន ២ រូបគឺ Emili Rousaud និង Enrique Tombas។ នាយក Silvio Elias, Josep Pont, Jordi Calsamiglia និង Maria Texidor ។
“ យើងចង់ប្រកាសថាអ្នកដែលបាលចុះហត្ថលេខាសំរេចចិត្តលាលែង។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅពេលដែលគេរកឃើញថាមិនអាចទៅរួចបានដើម្បីបង្វែរការគ្រប់គ្រងរបស់ប្រធាន Bartomeu នៅចំពោះមុខបញ្ហាប្រឈមនាពេលអនាគតជាពិសេសបន្ទាប់ពីការរីករាលដាលនៃជំងឺ Covid១៩ ។
ពួកយើងចង់សង្កត់ធ្ងន់លើការខកចិត្តរបស់ពួកយើងចំពោះឧបទ្ទវហេតុអកុសលជាមួយគណនីបណ្តាញសង្គមដែលមានឈ្មោះថា “Barcagate” នៅក្នុងសារព័ត៌មាន។
ពួកយើងតំរូវអោយការត្រួតពិនិត្យបច្ចុប្បន្នត្រូវបានអនុវត្តដោយ PwC ពួកយើងចង់ធានានូវការទទួលខុសត្រូវនិងសំណងគ្រប់គ្រាន់។
ជាចុងក្រោយយើងចង់ថ្លែងអំណរគុណដល់នាយកនិងសូមថ្លែងអំណរគុណចំពោះសហការីរបស់យើងដែលបានលះបង់កម្លាំងកាយចិត្តរបស់ពួកគេចំពោះក្លឹប។ យើងសូមថ្លែងអំណរគុណដល់នាយកប្រតិបត្តិនិងបុគ្គលិកនៃក្លឹបសម្រាប់ការគាំទ្រនិងការងារដ៏អស្ចារ្យរបស់អ្នកនាពេលកន្លងមក។
រីករាយក្នុងការបម្រើដល់ Barca ជាទីស្រឡាញ់របស់យើង” La Lauuardia បានដកស្រង់សំដីរបស់មន្រ្តីក្លឹប។
ការដែលសមាជិកនៃថ្នាក់ដឹកនាំ ៦ រូបបានសំរេចចិត្តលាឈប់នៅពាក់កណ្តាលអធ្រាត្រចំពេលភាពច្របូកច្របល់របស់ក្រុមយក្ស កាតាឡាន់ ធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរថែមទៀត។
ថ្មីៗនេះកីឡាករ Lionel Messi និងមិត្តរួមក្រុមបានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលដើម្បីចែករំលែកការលំបាកជាមួយក្លឹប។
បាសេឡូណាកំពុងដឹងយ៉ាងច្បាស់ពីផលប៉ះពាល់ហិរញ្ញវត្ថុអវិជ្ជមាននៃជំងឺរាតត្បាត Covid ១៩ ។