Premier League 2022/23 សម្រាក ៧សប្តាហ៍ និងបញ្ចប់រដូវកាលយឺតដោយសារ World Cup

0
977

កាលវិភាគនៃក្របខ័ណ្ឌ Premier League ដែលជាលីគកំពូលរបស់អង់គ្លេសសម្រាប់រដូវកាល 2022/23 នឹងផ្អាកចំនួន ៧សប្តាហ៍ ដែលជាហេតុនឹងនាំឱ្យការបញ្ចប់នូវរដូវកាលនេះយឺត ដោយសារការប្រកួតបាល់ទាត់ពិភពលោក។

ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់កាលវិភាគនៃក្របខ័ណ្ឌ Premier League ។ លីកកំពូលមានរយៈពេលសម្រាក៧សប្តាហ៍ (បន្ទាប់ពីថ្ងៃទី ១១/១៣) ហើយនឹងចាប់ផ្ដើមការប្រកួតជាធម្មតាវិញនៅថ្ងៃទី១៨ ខែធ្នូវិញ។ ក្នុងចំណោមការប្រកួតសរុបទាំងអស់ ៣៨ជុំ គឺ១៦ជុំដំបូងនឹងប្រព្រឹត្តទៅមុនការប្រកួតបាល់ទាត់ពិភពលោកចាប់ផ្តើម។

ជាមួយនឹងការប្រកួត World Cup មានរយៈពេល ២៨ថ្ងៃ ការប្រកួតជុំទី១៦ នៃពានរង្វាន់ Carabao Cup នឹងធ្វើឡើងនៅពាក់កណ្តាលសប្តាហ៍មុនថ្ងៃបុណ្យណូអែល ហើយការប្រកួតនៅថ្ងៃទី ២៦ ខែធ្នូ នឹងឃើញ Premier League ត្រលប់មកវិញក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំ។

Premier League: 10 things to look out for this weekend | Soccer | The  Guardian

យោងតាមគេហទំព័រ SunSport រដូវកាលនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅថ្ងៃអាទិត្យទី២៨ ខែឧសភា ជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃសៅរ៍សប្តាហ៍ក្រោយ មួយសប្តាហ៍មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។

អ្នកនាំពាក្យ Premier League បាននិយាយថា «ការប្រកួត Premier League ឆ្នាំ 2022/23 ត្រូវបានបញ្ជាក់។ រដូវកាលនេះត្រូវបានកែសម្រួលដើម្បីសម្រួលដល់ការប្រកួតបាល់ទាត់ពិភពលោក Qatar 2022 ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលកាលវិភាគក្នុងស្រុក»។

រដូវកាល Premier League នឹងចាប់ផ្តើមនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២២។ ជុំទី១៦ ធ្វើឡើងនៅចុងសប្តាហ៍នៃថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកាមុនពេលចាប់ផ្តើមប្រមូលផ្តុំក្រុមនៅថ្ងៃទី១៤ ខែវិច្ឆិកា។

How to watch every Premier League 2021/22 game live | What to Watch

ការប្រកួតនឹងបន្តឡើងវិញនៅថ្ងៃបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកវគ្គផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ១៨ ខែធ្នូឆ្នាំ២០២២ ។ ជុំចុងក្រោយគឺនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៣។

រដូវកាល 2022/23 នឹងរួមបញ្ចូល ៣៤ជុំចុងសប្តាហ៍ ៣ជុំពាក់កណ្តាលសប្តាហ៍ និង១ជុំក្នុងពិធីបុណ្យចូលឆ្នាំ៕