Gareth Bale បង្ហើបពីអនាគតរបស់ខ្លួននៅឯ Real Madrid

0
631

កាសែត The Mirror បាននិយាយថា Gareth Bale បានប្រាប់គ្រូបង្វឹកប្រធានក្រុមជម្រើសជាតិតំបន់ Wales លោក Ryan Giggs ថាគាត់ចង់ស្នាក់នៅ Real Madrid នៅរដូវកាលបន្ទាប់ទៀត ទោះបីមានជម្លោះជាមួយ Zinedine Zidane ក៏ដោយ។

កាលពីរដូវកាលមុន Bale មិនមានពេលវេលាលេងច្រើនទេ ហើយថែមទាំងអង្គុយក្នុងកៅអីបម្រុងចំនួន ៧ ប្រកួតចុងក្រោយរបស់ Real Madrid នៅ La Liga ទៀតផង។ កីឡាករមានកំណើតនៅតំបន់ Wales រូបនេះ មានសកម្មភាពប្រឆាំងជាច្រើនដែលបណ្តាលឱ្យ Zinedine Zidane បានប្រកាសជាចំហថាគាត់មិនចង់ប្រើកីឡាកររូបនេះទេ ទោះបីជា Bale នៅតែមានកិច្ចសន្យារហូតដល់ខែមិថុនាឆ្នាំ ២០២២ ក៏ដោយ៕