នៅសល់២ប្រកួតទៀត ប៉ុន្តែ Bayern Munich បានក្លាយជាម្ចាស់ពាន Bundesliga ទៅហើយ

0
582

បន្ទាប់ពីយកឈ្នះក្លិប Werder Bremen ដោយលទ្ធផល ១ទល់នឹង០ កាលពីយប់មិញរួចមក ក្លិប Bayern Munich មានពិន្ទុគ្រប់គ្រាន់សម្រាប់ គ្រោងជើងឯកពានរង្វាន់ Bundesliga នៅរដូវកាលនេះទៅហើយ បើទោះជានៅសល់២ប្រកួតទៀតក៏ដោយ ក្រោយពីបានវ៉ាដាច់ពិន្ទុក្លិប Borussia Dortmund ដែលឈរលេខ២ រហូតដល់១០ពិន្ទុឯណោះ។

ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Munich មួយនេះនៅតែបង្ហាញភាពអស្ចារ្យរបស់ខ្លួនដដែល ដោយបានគ្រោងពានលីគកំពូលអាល្លឺម៉ង់ លើកទី២៩ របស់ពួកគេកាលពីម្សិលមិញ ហើយក៏ជាលើកទី៨ជាប់ៗគ្នា ដែលក្លិបបានឈ្នះពាននេះ។

១គ្រាប់រកបានដោយកីឡាករ Robert Lewandowski ម្សិលមិញបានធ្វើឲ្យ Bayern Munich នៅតែរក្សាតំណែងជាបងធំប្រចាំក្របខណ្ឌ Bundesliga ដដែល បើទោះបីជាកីឡាករ Alphonso Davies ទទួលបានកាតក្រហមនៅចុងតង់ក៏មិនបានរារាំងការឈ្នះរបស់ក្លិបនេះបានឡើយ។

សម្រាប់នៅពានរង្វាន់ Uefa Champions League វិញ Bayern Munich កំពុងតែមានទឹកមាត់លេបបន្ទាប់ពីបានយកឈ្នះក្លិបតោខៀវ Chelsea របស់អង់គ្លេសដោយលទ្ធផល៣ទល់នឹង០ នៅជើងទី១វគ្គ១៦ក្រុមចុងក្រោយ៕