តើមានដឹងថាហេតុអ្វីបាន Fernandes យកដៃទាំង២អបត្រចៀកនៅពេលដែលស៊ុតបញ្ចូលទីអត់?

0
695

ខ្សែបម្រើ Bruno Fernandes បានបង្ហើបឱ្យដឹងថាកូនស្រីរបស់គាត់គឺជាការលើកទឹកចិត្តសម្រាប់គាត់ ដើម្បីសំដែងការអបអរសាទរ ដោយប្រើដៃទាំងពីរអបនិងត្រចៀករបស់គាត់។

«កាលខ្ញុំនៅលេង​ឲ្យក្លិប Sporting Lisbon គឺកូនស្រីខ្ញុំបានធំហើយ។ នៅពេលប្រពន្ធខ្ញុំ និងខ្ញុំនិយាយជាមួយគាត់ គាត់តែងតែធ្វើបែបនេះ (យកដៃទាំងពីរអបនិងត្រចៀក)។ ដូច្នេះហើយទើបខ្ញុំជ្រើសរើសធ្វើបែបនេះ ដើម្បីអបអររាល់ពេលដែលខ្ញុំបានស៊ុតបញ្ចូលទី … »។

«ពេល​នេះ កូនខ្ញុំ​គាត់បានដឹងហើយថា នៅពេលដែល​ខ្ញុំស៊ុតបញ្ចូលទី​គឺ​ជាកាដូរ​សម្រាប់កូនស្រីខ្ញុំ។ ក្រៅពី​នេះ ប្រពន្ធ​ខ្ញុំកំពុង​តែមានផ្ទៃពោះ ដូច្នេះកូនស្រី​ខ្ញុំ​គាត់​ចាប់បង្ខំឲ្យខ្ញុំ ត្រូវស៊ុតបញ្ចូលទី​២គ្រាប់។ ប៉ុន្តែនៅ​ពេលដែល​ខ្ញុំ​បានស៊ុតបញ្ចូលទីចំនួន ២គ្រាប់​ពេលដែលប៉ះជាងមួយក្រុម Brighton គឺកូនស្រីរបស់​ខ្ញុំ​បាន​ប្រាប់ខ្ញុំថា ត្រូវតែស៊ុតបញ្ចូលទី​ឲ្យបាន៣គ្រាប់ ១គ្រាប់​សម្រាប់គាត់ផ្ទាល់ ១គ្រាប់​សម្រាប់​ប្អូនគាត់ជិតនឹងកើត និង​១គ្រាប់ទៀតសម្រាប់ម្ដាយរបស់គាត់» ៕