ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes មានតម្លៃខ្លួនឡើងខ្ពស់គួរឲ្យគត់សម្គាល់ ក្រោយមកលេងនៅក្លឹប Manchester United មិនទាន់បានមួយឆ្នាំផងនោះ។
បច្ចុប្បន្ននេះ កីឡាកររូបនេះ មានតម្លៃខ្លួនជាង ៩៤លានដុល្លារ នេះបើតាមទិន្នន័យបច្ចុប្បន្នភាពចុងក្រោយ (Update) របស់ទំព័រ Transfermarkt។
បើតាមទិន្នន័យគេហទំព័រដដែលខាងលើនេះ ខ្សែប្រយុទ្ធរូបនេះបានឡើងតម្លៃខ្លួនជាង ៣០លានដុល្លារឯណោះបើធៀបនឹងពេល ដែលកីឡាកររូបនេះមកលេងឲ្យក្លឹប Man Utd ដំបូង។
គួរបញ្ជាក់ផងដែរថា Fernandes មកលេងនៅ Man Utd ដំបូងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ក្នុងតម្លៃខ្លួនជាង ៦៤លានដុល្លារ ដោយចូលរួមលេងបាន ២៦ប្រកួត និងរកគ្រាប់បាល់បាន ១៤គ្រាប់៕