Ronaldo ត្រូវបានក្រុមសេះបង្កង់ប្រកាសលក់ចេញ ដោយសារតែមាន «ចរិតក្រអឺតក្រទម»

0
637

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ឺរ៉ុប“ ភាពក្រអឺតក្រទម” របស់កំពូលតារាព័រទុយហ្កាល់ គឺជាហេតុផលមួយដែលធ្វើអោយ Juventus សម្រេចចិត្តផ្ដាច់ចំណង់ជាមួយកីឡាកររូបនេះ។

កិច្ចសន្យាកុងត្រារបស់ Ronaldo ជាមួយ Bianconeri នៅតែមានសុពលភាពរហូតដល់ខែមិថុនាឆ្នាំ ២០២២ ។ យ៉ាងណាក៏ដោយ មេដឹកនាំក្រុមបាល់ទាត់ Turin បានសំរេចចិត្តចែកផ្លូវជាមួយកំពូលតារាដែលកាន់កាប់បាល់មាសចំនួន ៥ នៅចុងរដូវកាលនេះ។

សេះបង្កង់ ចង់ប្រមូលមកវិញនូវចំណែកមួយនៃទឹកប្រាក់ ១០០ លានផោន ដែលពួកគេបានចំណាយនៅរដូវក្តៅឆ្នាំ ២០១៨ ទៅលើខ្សែប្រយុទ្ធព័រទុយហ្កាល់។ Ronaldo ក៏ជាបន្ទុកហិរញ្ញវត្ថុរបស់ម្ចាស់ជើងឯក Serie A ដែលមានប្រាក់ចំណូលរហូតដល់ ២៨ លានផោនដែលខ្ពស់ជាងយ៉ាងហោចណាស់ ៣ ដងបើប្រៀបធៀបទៅនឹងកីឡាករណាដែលលេងនៅលីគកំពូលអ៊ីតាលី។

បន្ថែមលើហេតុផលទាក់ទងនឹងហិរញ្ញវត្ថុ“ អាកប្បកិរិយាក្រអឺតក្រទម” របស់អតីតខ្សែប្រយុទ្ធ បីសាចក្រហម ត្រូវបានគេនិយាយថាបាននាំឱ្យមាន“ ការរិះគន់ និងការសង្ស័យ” នៅក្នុងក្លឹប Juventus ទៀតផង ។

អត្ថាធិប្បាយអំពីរឿងនេះអតីតកីឡាករ ក្រុមសេះបង្កង់  Pasquale Bruno បានបង្ហើបឱ្យដឹងថា“ រ៉ូណាល់ដូ បានទៅលេងនៅប្រទេសអ៊ីតាលីអស់រយៈពេល ២ ឆ្នាំហើយ ប៉ុន្តែមិនទាន់រៀនភាសាអ៊ីតាលីនៅឡើយទេ គាត់ប្រើភាសាអេស្ប៉ាញដើម្បីប្រាស្រ័យទាក់ទង។ គាត់មិនគោរពមិត្តរួមក្រុម និងជនជាតិអ៊ីតាលីទេ” ។

គួរបញ្ជាក់ផងដែរថា សេះបង្កង់ បានចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញយក CR7 ដោយពួកគេមានមហិច្ឆតាចង់ត្រួតត្រាពិភពបាល់ទាត់អឺរ៉ុប។