Arsenal ខឹងខ្លាំង នៅពេលខ្សែការពារ Liverpool គិចផុតពីកាតក្រហម

0
587

អ្នកគាំទ្ររបស់ក្រុម Arsenal មានការខឹងសម្បារយ៉ាងខ្លាំងនៅពេលដែលកីឡាករ Trent Alexander-Arnold គិចផុតពីកាតក្រហមរបស់អជ្ញាកណ្ដាល។

ការទាត់ជើងរបស់ខ្សែការពារហង្សក្រហម ទៅលើ Bukayo Saka បានរំលឹកទៅដល់ស្ថានភាពនៃបច្ចេកវិទ្យា VAR ដែលបណ្តាលឱ្យកីឡាករ Eddie Nketiah ត្រូវបានដកសិទ្ធិក្នុងការប្រកួតជាមួយ Leicester កាលពីសប្តាហ៍មុន។

ការលេងបាល់គ្រោះថ្នាក់នៅនាទី ៤៨ បណ្តាលឱ្យមានប្រតិកម្មជាច្រើននៅលើបណ្តាញសង្គមដែលអ្នកគាំទ្រក្រុម Arsenal គិតថាជាការវិនិច្ឆ័យមិនយុត្តិធម៌៕