Bundesliga ​លេង​សប្ដាហ៍​មុន ​មិន​មាន​ការ​ស្លាយ​បាល់​ច្រើន​ដូច​រាល់​ដង​ទេ​

0
747

ក្របខណ្ឌ Bundesliga ​បាន​ត្រលប់​មក​វិញ​ហើយ​កាល​ពី​សប្ដាហ៍​មុន​នេះ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​សប្បាយ​ចិត្ត​ជា​ខ្លាំង ព្រោះ​ខាន​បាន​មើល​បាល់ទាត់​ជាង​២​ខែ​មក​ហើយ។

​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​ត្រូវ​បាន​គោរព​តាម​លក្ខខណ្ឌ​ជា​ច្រើន ​ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ Covid-19។ ​ដោយ​កីឡាករ​មិន​អាច​ឱប​គ្នា​ពេល​អបអរ​គ្រាប់​បាល់ ​ត្រូវ​ជូត​បាល់​ជា​ញឹកញាប់ ​ហាម​ខាកស្ដោះ​នៅ​លើ​ទីលាន ​និង​កីឡាករ​បម្រុង​ត្រូវ​រក្សា​គម្លាត​ពី​គ្នា​មិន​ឱ្យ​អង្គុយ​ជិត​គ្នា​ឡើយ។ ក្រុម​កីឡាករ​ដែល​ត្រូវ​ប្រកួត ​ត្រូវ​តាមដាន​កម្ដៅ​និង​ហាម​មិន​ឱ្យ​ចេញ​ពី​សណ្ឋាគារ​នោះ​ទេ។

តែ​អ្វី​ដែល​គេ​បាន​ចាប់​អារម្មណ៍​នោះ​គឺ​ការ​ប្រកួត​នៅ Bundesliga ​សប្ដាហ៍​មុន​នេះ ​មិន​សូវ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នោះ​ទេ។ ​ការ​ឈូស​បាល់​ក៏​មិន​សូវ​កើត​មាន​ដែរ ​ខណៈ​ដែល​ការ​ស៊ុត​វិញ​ក៏​តិច​ជាង​រាល់​ដង ប៉ុន្តែ​សម្រាប់​ការ​រត់​លើ​ទីលាន​របស់​កីឡាករ​វិញ​គឺ​ស្ថិត​នៅ​ធម្មតា។ ​កត្ដា​នេះ ​អាច​នឹង​មក​កីឡាករ ​នៅ​មាន​ភាព​ភ័យ​ខ្លាច ​មិន​ចង់​ទៅ​ក្បែរ​ឬ​ប៉ះ​ជាមួយ​ដៃ​គូ​ឡើយ ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ Covid-19 ៕