តើសំបុត្រចូលទៅកាន់ Champions League បីសាចក្រហម នឹងទទួលបានប្រាក់រង្វាន់ចំនួនប៉ុន្មាន?

0
603

ក្រោយពីជំនះនូវគ្រប់ឧបសគ្គទាំងឡាយ ក្រុមបីសាចក្រហម ក៏បានឡើងទៅកាន់​លេខរៀងទី៣ នៃតារាង Premier League ឆ្នាំ​២០១៩/២០ ឈរក្រោយក្រុម ហង្សក្រហម និង មេឃខៀវ។

ឆ្នាំ​នេះ សហព័ន្ធ​បាល់ទាត់អឺរ៉ុប នៅមិនទាន់បាន​ប្រកាស​អំពី​ចំនួន​ទឹកប្រាក់រង្វាន់ច្បាស់លាស់ ដែលត្រូវជូន​ដល់​ក្រុមបាល់ទាត់ណា​ដែលបានចូលរួមក្នុង Champions League 2020/21 នៅឡើយទេ ប៉ុន្តែគេរំពឹងថា ចំនួនទឹកប្រាក់រង្វាន់សម្រាប់ផ្ដល់ជូននៅ Champions League 2020/21 នេះ មិនទាបជាង Champions League 2019/20 ឡើយ។

សម្រាប់ក្រុមបីសាចក្រហម​ នៅរដូវ Champions League 2020/21 នេះ ប្រាកដ​ជាទទួលបាន​ទឹកប្រាក់រង្វាន់​ចំនួនប្រមាណ ១៥,២៥​លានអឺរ៉ូ ពីការ​ដណ្ដើមបាន​សំបុត្រ​ចូលរួម​ Champions League 2020/21។ ក្រៅពីនេះ ក្រុមបីសាចក្រហម នឹងទទួលបាន​ប្រាក់បន្ថែម​ពី ការលក់កម្មសិទ្ធិផ្សាយរបស់ទូរស្សន៍ និង ប្រាក់ពីការ​ចូលរួមអស់រយៈពេល​១០ឆ្នាំ៕