បីសាចក្រហម ស្នើសុំតម្លៃត្រឹម ៨៩លានផោន ប៉ុន្តែខាង Dortmund នៅតែរក្សាតម្លៃដើម ១០៩លានផោន

0
591

យោងតាមកាសែត Bild បានចុះផ្សាយថា បីសាចក្រហម ទើបតែដាក់ពាក្យ​ស្នើអំពីតម្លៃថ្មីទៅកាន់ Dortmund ក្នុងការនាំយកតារាវ័យក្មេងសញ្ជាតិអង់គ្លេស គឺកីឡាករ Jadon Sancho។ តម្លៃថ្មី​ដែល ក្រុមបីសាចក្រហម បានដាក់ទៅនោះ គឺចំនួន ៨៩លានផោន។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្លិបបាល់ទាត់​អាល្លឺម៉ង​មួយនេះ មិនបានយល់ព្រមនូវសំណើរអំពី​តម្លៃ​ថ្មី​របស់ ក្រុមបីសាចក្រហម ដែលបានដាក់មកនោះទេ ពោលគឺ​ភាគី Dortmund នៅតែ​រក្សា​តម្លៃដើម គឺចំនួន ១០៩​លានផោន។

បំណាងប្រាថ្នារបស់គ្រូបង្វឹកក្រុមបីសាចក្រហម ហាត់ដូចជា​មិនអាចក្លាយទៅ​ជាការពិតបានឡើយ ព្រោះខាង Dortmund មិនមានចេតនាចង់ឲ្យ Jadon Sancho ចាកចេញពីក្លិបឡើយ។

សូមបញ្ចាក់ផងដែរថា Jadon Sancho គឺជា​គោលដៅ​ដ៏ធំបំផុស របស់ក្រុមបីសាចក្រហម ដែលចង់ប្រម៉ាញ​យក​នៅ​ក្នុង​រដូវផ្ទេកីឡាករ នៅរដូវក្ដៅនេះ៕