បីសាចក្រហម នឹងប្លន់យកខ្សែប្រយុទ្ធ​វ័យក្មេងដែលរកបានចំនួន ៦០០គ្រប់ របស់ Man City

0
597

Man Utd មានទំនុកចិត្តលើសមត្ថភាពយកឈ្នះក្នុងការទីញយក​ខ្សែប្រយុទ្ធដែលរកបានចំនួន ៦០០គ្រប់ គឺកីឡាករវ័យក្មេង Charlie McNeill មកពីក្លឹប Man City នារដូវក្តៅនេះ។

Charlie McNeill ជិតនឹងចាកចេញពី Man City បន្ទាប់ពីបដិសេធមិនចុះកុងត្រាអាជីព ហើយបីសាចក្រហមប្រហែលជាគោលដៅនៃទេពកោសល្យវ័យក្មេងដែលត្រូវបានគេវាយតម្លៃខ្ពស់រូបនេះ។

មានអាយុគម្រប់ ១៧ ឆ្នាំនៅក្នុងខែកញ្ញានេះ McNeill​ នឹងបង្ខំឱ្យក្លិបទាំងពីរព្រមព្រៀងលើថ្លៃសេវាខ្លួន ឬហានិភ័យជាមួយនឹងចំនួនទឹកប្រាក់ដែលកំណត់ចេញដោយតុលាការ។

យោងតាមការចុះផ្សាយរបស់ Daily Mail បានអោយដឹងថា បីសាចក្រហម MU នឹងត្រូវចំណាយប្រាក់ចំនួនខ្ទង់លានផោន សំរាប់ McNeill បន្ទាប់ពីបានឃើញខ្សែប្រយុទ្ធរូបនេះ បង្កើតនូវចំនួនគ្រាប់បាល់មិនគួរអោយជឿសំរាប់ក្រុមយុវជនបណ្ឌិត្យសភា។ សម្រាប់ផ្នែកនេះ Man City សង្ឃឹមថានឹងភ្ជាប់បទប្បញ្ញត្តិមួយចំនួនទាក់ទងនឹងសមិទ្ធិផលនៅពេលចរចាជាមួយគូប្រជែងរួមតំបន់។

កាលពីខែមុនលោក McNeill បានប្រកាសថាលោកនឹងចាកចេញពី Man City៖“ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Man City សម្រាប់អ្វីៗទាំងអស់ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ៕