ក្លិបអ្នកមានបុណ្យ Barca ដាក់កីឡាករចេញលក់ចំនួន ២១នាក់ នៅរដូវក្ដៅនេះ

0
620

ក្រុម FC Barcelona ​បាន​ដាក់​ឈ្មោះ​កីឡាករ​រហូត​ដល់​១២​នាក់​ដើម្បី​លក់​ចេញ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ ​ដើម្បី​ស្វែង​រក​ប្រាក់ ទិញ​កីឡាករ​ថ្មី​មក​រួម​ក្រុម​។

​ក្រុម​អ្នក​មាន​បុណ្យ ​បាន​ដាក់​គោលដៅ​យក Lautaro Martinez ​ពី​ក្រុម Inter Milan ​មក​នៅ​រដូវ​កាល​ខាង​មុខ​នេះ ​ប៉ុន្តែ​តម្លៃ​ខ្លួន​របស់​កីឡាករ​អាហ្សង់ទីន​នេះ ​នឹង​មិន​ក្រោម​១០០​លាន​ផោន​នោះ​ទេ។ ដូច្នេះ​ហើយ ​ពួកគេ​មាន​តែ​ដាក់​កីឡាករ​មួយ​ចំនួន​ដើម្បី​លក់​ចេញ។ ​ដោយសារ​តែ​ក្នុង​ក្រុម​មាន​កីឡាករ​ដែល​ជិត​ផុត​កុងត្រា ​និង​មិន​ត្រូវ​តាម​ក្បួន​ដឹក​នាំ​របស់​អ្នក​ចាត់ការ​ច្រើន​នាក់ ទើប​បាន​ជា​ពួកគេ​បាន​ដាក់​លក់​ដល់​ទៅ​១២​នាក់​ឯ​ណោះ។

​កីឡាករ​ទាំង​១២​នាក់​នោះ​រួម​មាន ​ Neto, Nelson Semedo, Samuel Umtiti, Junior Firpo, Ivan Rakitic, Arturo Vidal, Ousmane Dembele, Martin Braithwaite, Carles Alena, Rafinha Alcantara, Jean-Clair Todibo ​និង​ Philippe Coutinho៕