គ្រូបង្វឹក​គ្រោង​នឹងដាក់​ឲ្យ Pogba អង្គុយ​មើល សម្រាប់​ការប្រកួត​ជាមួយ​ក្រុម Tottenham

0
1198

លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) គ្រូបង្វឹក​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយធី​ត​តាម​ព័ត៌មាន​គ្រោង​នឹងដាក់​ឲ្យ ផូ​ល ប៉ុក​បា (Paul Pogba) អង្គុយ​មើល​អំឡុងពេល​ប្រកួត ជាមួយ​ក្រុម​តូ​តិ​ន​ហេម​( Tottenham )​នៅ​ថ្ងៃ​សុក្រ មានន័យថា កីឡាករ ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស (Bruno Fernandes) ដែល​អាច​ក្លាយជា​ដៃគូ​ល្អ​នៅ​តំបន់​បម្រើ​នោះ នឹងត្រូវ​រង់ចាំ​សិន​។​
​ ​
​ប៉ុក​បា មិនបាន​លេង​ចាប់តាំងពី​ថ្ងៃបុណ្យ​ណូអែល​ហើយ​បានបង្ហាញ​ពីរដង​ចាប់តាំងពី ខែកញ្ញា​ដោយសារ​វិបត្តិ​វីរុស​កូ​រ៉ូ​ណា ហើយ​វិស័យ​បាល់​ទាំងស្រុង​ត្រូវបាន​ផ្អាក​។​


​ ​
​បន្ទាប់ពី ហ្វឺ​ណាន​ដេ​ស ចាក​ចេញពី​ក្រុម​ស្ព័​រ​ធី​ង (Sporting),​លី​ស្បើ​ន (Lisbon) ក្នុងតម្លៃ​៦៨ លាន​ផោន​មក​ចូលរួម​ជាមួយ​យូ​ណាយ​ធី​ត អ្នកគាំទ្រ​ជាច្រើន​របស់​យូ​ណាយ​ធី​ត​សប្បាយចិត្ត ហើយ​មើលឃើញថា កីឡាករ​ទាំងពីរ​អាច​នឹង​លេង​ជា​ដៃគូ​បានល្អ​នៅ​តំបន់​បម្រើ ប៉ុន្តែ​ថា មិនទាន់​អាច​លេង​ជា​ដៃគូ​នៅឡើយ​ទេ​នៅពេល​ចាប់ផ្តើម​ការប្រកួត​ជាថ្មី​នេះ​។​
​ ​
​គេ​ជឿថា ប៉ុក​បា ហ្វឹកហាត់​បានល្អ​ចាប់តាំងពី​ស្ថិតក្នុង​ស្ថានភាព​ដាក់​នៅ​ដាច់ដោយ ឡែក ប៉ុន្តែ​គេ​ជឿថា​យូ​ណាយ​ធី​ត​កំពុងតែធ្វើការ​ងារ​ជាមួយ​ក្រុម​ជម្រើស​ដំបូង​ដោយ​គ្មាន​វត្តមាន កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​។​

​ ​
​ផ្ទុយទៅវិញ លោក សូល​ស្យែ​រ អាច​នឹង​ងាក​មករក​កីឡាករ ហ្វ្រេ​ដ (Fred) ព្រមទាំង​កិ​ឡាករ ស្កុ​ត ម៉ាក​តូ​មី​ណាយ (Scott MacTominay) ឬ ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic) ដើម្បី ដាក់​ឲ្យ​នៅ​នៅ​តំបន់​បម្រើ​ជាមួយ​ខ្សែបម្រើ ហ្វឺ​ណាន​ដេ​ស (Fernandes) ៕