ខ្សែប្រយុទ្ធក្លិប Bayern Munich កីឡាករ Kingsley Coman បានលើកឡើងថា រូបគេសប្បាយចិត្តចំពោះពាក្យចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ក្លិប Manchester United ប៉ុន្តែរូបគេមិនទាន់ចង់ចាកចេញពីកីឡដ្ឋាន Allianz Arena នៅឡើយ។
ចុចទីនេះចូលទៅកាន់វែបសាយ 1X BET
ជាការពិតណាស់ កីឡាករសញ្ជាតិបារាំងខាងលើ កំពុងតែមានពាក្យចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ Man UTD ប៉ុន្តែរូបគេនៅមានកុងត្រាជាមួយ Bayern Munich រហូតដល់ឆ្នាំ ២០២៣ ហើយ ក្លិបយក្សអាល្លឺម៉ង់មួយនេះក៏មិនមានគម្រោងក្នុងការលក់ Coman ផងដែរ។ មូលហេតុនៃការលេចឡើងនូវពាក្យចចាមអារ៉ាមនេះ គឺ ដោយសារ Coman មិនសូវបានបង្ហាញខ្លួននៅលើទីលានចាប់តាំងពី ខ្សែប្រយុទ្ធ Leroy Sane និង Douglas Costa ចូលរួមជាមួយ Bayern Munich ប៉ុន្តែរូបគេនៅតែសប្បាយចិត្តក្នុងការលេងនៅទីនេះ។
Coman បាននិយាយថា៖
ខ្ញុំរីករាយនៅពេលដែលបានដឹងថាក្លិបធំៗចង់បានខ្ញុំ តែ ខ្ញុំនៅមានកុងត្រាជាមួយ Bayern Munich រហូរដល់ឆ្នាំ ២០២៣ ហើយ ខ្ញុំរីករាយក្នុងការប្រកបអាជីពនៅទីនេះ។ យ៉ាងណាក្តី ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនសូវបានបង្ហាញខ្លួននៅលើទីលាន ព្រោះពេលនេះខ្ញុំមានវ័យ ២៤ឆ្នាំ វាជាវ័យដែលយើងត្រូវបង្ហាញសមត្ថភាព។
គួរបញ្ជាក់ដែរថា Coman បានចូលរួមជាមួយ Bayern Munich នៅក្នុងឆ្នាំ២០១៥ ក្នុងលក្ខខណ្ឌខ្ចីជើងពី Juventus និង ត្រូវបានទិញផ្តាច់កាលពីឆ្នាំ ២០១៧ ជាមួយនឹងតម្លៃខ្លួន ២០លានអឺរ៉ូ៕