Kane ត្រូវតែចាកចេញ ដើម្បីឈានទៅរកភាពល្អប្រសើរដូច Ronaldo និង Messi

0
658

អតីតខ្សែបម្រើ Jonathan Woodgate ជឿជាក់ថាខ្សែប្រយុទ្ធ Harry Kane គួរតែចាកចេញពី Tottenham ប្រសិនបើគាត់ព្រមទទួលការអញ្ជើញពី Real Madrid ។

លោក Woodgate បាននិយាយថា “ប្រសិនបើ Real មករក Harry គាត់ត្រូវតែចាកចេញ។ Kane ត្រូវការធ្វើវាដើម្បីឈ្នះពានរង្វាន់ និងឈានដល់កម្រិតល្អបំផុតរបស់ Cristiano Ronaldo និង Lionel Messi” ។

ចុចទីនេះចូលទៅកាន់វែបសាយ 1X BET

ខ្ញុំមិនបានឃើញលទ្ធភាពដែល Kane ឈ្នះ Premier League នៅ Tottenham ទេ មិនត្រឹមតែក្នុងរដូវកាលនេះទេ ប៉ុន្តែច្រើនឆ្នាំក្រោយទៀត។ Tottenham មានកិច្ចការច្រើនណាស់ដែលត្រូវធ្វើប្រសិនបើចង់ប្រកួតប្រជែងជាមួយ Liverpool ឬ Man City ។ សម្រាប់ខ្ញុំប្រសិនបើ Kane ចង់ឈ្នះពានរង្វាន់អឺរ៉ុប គាត់គួរតែផ្លាស់មកពាក់អាវរបស់ Real ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ Kane គឺជាគោលដៅផ្ទេរដ៏ខ្ពស់បំផុតរបស់ Real ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញគ្រូបង្វឹកលោក Zinedine Zidane គ្រោងនឹងជ្រើសរើសយក Kane នៅរដូវក្តៅឆ្នាំ ២០២១ ដើម្បីជំនួសកន្លែង Karim Benzema ជាខ្សែប្រយុទ្ធសំខាន់។

ចុចទីនេះ ចាក់បាល់ជាមួយហាងឆេងខ្ពស់

នៅរដូវកាលនេះ Kane រកបាន ១៧ គ្រាប់ និង Assist បាន ១៤ ដង ក្នុងការបង្ហាញខ្លួន ២៤ ដងអោយ Tottenham គ្រប់ការប្រកួតទាំងអស់។ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះមានតម្លៃខ្លួន ១២០ លានអឺរ៉ូ ហើយមានឈ្មោះក្នុងបញ្ជីកីឡាករដែលមានតម្លៃថ្លៃជាងគេទាំង ១០ នាពេលបច្ចុប្បន្ននេះ។

“Kane មានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ គាត់ជាលេខ ៩ ដ៏អស្ចារ្យ។ ជាមួយនឹងការ Assist  Kane អាចដើរតួរនៅក្នុងលេខ ១០ ។ គាត់គឺជាកីឡាករឆ្នើមម្នាក់ដែលឆ្លងកាត់ការលេងបាល់វិលជុំ។ Kane ធ្វើឲ្យខ្ញុំនឹកដល់ Teddy Sheringham។ នេះជាការសរសើររបស់ Woodgate ។

ចុចទីនេះ ដើម្បីចូលលេងកាស៊ីណូ

“សម្រាប់ខ្ញុំ Kane គឺជាខ្សែប្រយុទ្ធឆ្នើមជាងគេនៅ Premier League ។ សូម្បីតែនៅពេលដែលដាក់ពិន្ទុលើខ្សែប្រយុទ្ធ Sergio Aguero ឬ Jamie Vardy ក៏ដោយក៏ Kane នៅតែជាលេខមួយដដែល។ គាត់កាន់តែប្រសើរឡើងហើយមានឱកាសបំបែកកំណត់ត្រារបស់ Alan Shearer ផងដែរ” ។ អតីតខ្សែបម្រើអង់គ្លេសបានបញ្ជាក់ដូច្នេះ។

Woodgate ធ្លាប់លេងឱ្យ Tottenham និង Real ។ នៅរដូវក្តៅឆ្នាំ ២០០៤ គាត់ត្រូវបានជ្រើសរើសដោយ Real ក្នុងតម្លៃ ១៣,៤ លានអឺរ៉ូ។ ទោះជាយ៉ាងណាក៏ដោយការរងរបួសបានធ្វើឱ្យ Woodgate ដួលសន្លប់នៅឯ Bernabeu ហើយត្រូវបានគេនិយាយថាជាកិច្ចសន្យាខកចិត្តបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Real ។

ចុះឈ្មោះ 1X BET ឥឡូវនេះ