Solskjaer ​មិន​ញញើត​ ឱ្យ De Gea ​អង្គុយ​កៅអី​បម្រុង​យប់​នេះ​ទេ

0
597

លោក Solskjaer ​ទំនង​ជា​មិន​ដាក់​អ្នក​ចាំទី David de Gea ​ចាប់ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម West Ham ​នៅ​ម៉ោង​១២​រំលង​អាធ្រាត្រ​នេះ​ឡើយ។ ​

​ប្រភព​នៅ​អង់គ្លេស​ជា​ច្រើន​ជឿ​ជាក់​ថា ​ក្រុម Man Utd ​ប្រហែល​ជា​អស់​ជំនឿ​ចិត្ត​លើ​អ្នក​ចាំទី​អេស្ប៉ាញ​នេះ​ទៀត ​ក្រោយ​ពី​រូបគេ​បាន​បង្ក​កំហុស​ជា​ញឹកញាប់​បណ្ដាល​ឱ្យ​របូត​គ្រាប់​បាល់។ ​ជាក់​ស្ដែង​ការ​ប្រកួត​ទល់​ក្រុម Chelsea ​កន្លង​ទៅ ​គឺ De Gea ​បង្កើត​កំហុស​ដល់​ទៅ​២​ដង ​ដែល​ធ្វើ​ឱ្យ​ក្រុម Man Utd ​ចាញ់ Chelsea ​ក្នុង​លទ្ធផល ៣-១ ​របូត​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup ។

សម្រាប់​ការ​ប្រកួត​ទល់ West Ham ​ក្នុង​សប្ដាហ៍​ទី​៣៧​នេះ​ដែរ ​លោក Solskjaer ​បាន​អះអាង​ហើយ​ថា​លោក​មិន​ចង់​និយាយ​ពី​បច្ចេកទេស​ក្រុម​នោះ​ទេ។ តែ​លោក​ក៏​មិន​ញញើត ​ក្នុង​ការ​មិន​ដាក់ De Gea ​ឱ្យ​ចាប់​នៅ​រាត្រី​នេះ​ដែរ។ ​លោក​ជឿ​ជាក់​ថា​ក្រុម Man Utd ​មាន​សមត្ថភាព​គ្រប់គ្រាន់ ​និង​គ្រប់​តំបន់​សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់​២​ប្រកួត​ទៀត​នេះ។ គោលដៅ​របស់ Man Utd ​គឺ​ធ្វើ​យ៉ាង​ណា​ចូល​តំបន់ Top4 ​ឱ្យ​បាន​៕