បងស្រីរបស់ Cristiano Ronaldo នាង Elma Aveiro បានបង្ហោះរូបមួយសន្លឹកលើបណ្ដាញសង្គម Instagram បង្ហាញពី Lionel Messi លត់ជង្គង់គោរពប្អូនប្រុសរបស់ខ្លួន។
ចុចទីនេះចូលទៅកាន់វែបសាយ 1X BET
Aveiro បានបង្ហាញរូបលើបណ្ដាញសង្គម បន្ទាប់ពី Ronaldo រកបានពីរគ្រាប់ពីការទាត់ប៉េណាល់ទី ជួយ Juventus យកឈ្នះ Barcelona ៣-០ យកបានតំណែងកំពូលតារាងពូល G។ បន្ទាប់ពីត្រឡប់មកកាន់កីឡដ្ឋាន Camp Nou ជួបមុខ Messi ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨ Ronaldo និយាយថា គេមិនដែលមើលឃើញ Messi ជាគូសត្រូវទេ។
ចុចទីនេះ ចាក់បាល់ជាមួយហាងឆេងខ្ពស់
ប៉ុន្តែផ្ទុយពីប្អូនប្រុស នាង Aveiro បែរជាគិតផ្សេងទៅវិញ។ Aveiro បានបង្ហោះរូប Messi លត់ជង្គង់គោរពនៅចំពោះមុខ Ronaldo ដែលកំពុងបង្ហាញក្បាច់អបអរ។ នាងក៏បានសរសេរសារភ្ជាប់ថា៖ “អធិរាជរបស់ខ្ញុំ។ កីឡាករល្អជាងគេ។ មោទនភាពក្នុងជីវិតរបស់ខ្ញុំ”។
នៅពីក្រោមរូបនេះមានការបញ្ចេញមតិមិនពេញចិត្តជាច្រើនទៅលើ Aveiro។ មានគណនីមួយបានសរសេរថា៖ “ប្រសិនខ្ញុំជាបងប្រុសរបស់ Messi ខ្ញុំនឹងមិនបង្ហោះរូបមិនមានការគោរពបែបនេះទេ ដើម្បីអបអរប្អូនប្រុស”។ ក្នុងក៏មានអ្នកចំអកដល់ Ronaldo ថាជា Penaldo ទៀងផង៕