អតីតប្រធានក្លិប Real Madrid៖ Bale មិនសប្បាយចិត្តក្នុងការត្រឡប់មក Spurs នោះទេ

0
1178

លោក Ramon Calderon អតីតប្រធានក្លិប Real Madrid បាននិយាយថាកីឡាករសញ្ជាតិវែល Gareth Bale មិនសប្បាយចិត្តក្នុងការត្រឡប់មក Tottenham Hotspur នោះទេ ។ ការនិយាយនេះបានធ្វើឡើងបន្ទាប់ពី Bale បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅកាន់ Real Madrid វិញនៅពេលដែលការខ្ចីជើងបានបញ្ចប់ ។ លោក Ramon Calderon ក៏បាននិយាយដែលថា​ មិនមែនមានតែ Gareth Bale ទេដែលមិនសូ​វសប្បាយចិត្តជាមួយនឹងក្លិប សូម្បីតែលោក Jose Mourinho ក៏មិនសូវជាពេញចិត្តនឹងទម្រង់របស់ Bale ដែរទោះបីជារូបគេលេងបានយ៉ាងល្អក៏ដោយក្តី។

កីឡាករមានរូបសង្ហារូបនេះក៏បានផ្ដល់នូវការលេងដ៏គួរឲ្យកោតសរសើរមួយដល់ក្រុមផងដែរ តាមរយៈការរកបានគ្រាប់បាល់ ៦ គ្រាប់ក្នុង ៦ ប្រកួតចុងក្រោយចន្លោះពីខែកុម្ភៈដល់ខែមីនា។ ទោះជាយ៉ាងណាក្តីក៏រូបគេមិនសូវទទួលបានទំនុកចិត្តពីលោក Jose ដែលជាអ្នកចាត់ការដែរ ជាតួយ៉ាងគេបានបង្ហាញខ្លួនត្រឹមតែ ១២ ប្រកួតប៉ុណ្ណោះសម្រាប់ Tottenham Hotspur ក្នុងក្របខណ្ឌ EPL នារដូវកាលនេះ៕