កីឡាករ​បំរុងទើបនឹង​ដូរ​ចូលជួយ​ អ៊ុយ​រ៉ុយ​ហ្គាយ​ ឈ្នះ​ ឈី​លី

0
803

​Luiz Suarez ​ជា​អ្នក​ទាត់​បេ៉ណាល់ទី​ឲ្យ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ អ៊ុយ​រ៉ុយ​ហ្គាយ​ នាំ​មុខ​ ​ឈី​លី។ រីឯ​អ្នកតាម​ស្មើ​គឺ ខ្សែប្រយុទ្ធ Inter Milan កីឡាករ Alexis Sanchez ។

ក្រុម​ទាំងពីរ​សម្រុក​គ្នា​ពេញតង់​រហូត​ចុងម៉ោង ​កីឡាករ​បំរុង​ Maxi Gomez ទើបនឹងប្តូរចូលនាទី៨៧ រំលងបានតែ ៣នាទីក្រោយមកគេអាច​ស៊ុត​១​ជើង​ពី​ដំបូល​ទូក​ជួយ​ឲ្យ អ៊ុយ​រ៉ុយ​ហ្គាយ​ ​យក​ឈ្នះ​ ឈី​លី ឡើង​មក​ឈរ​កំពូល​តារាង ​វគ្គ​ជម្រុះ World Cup 2022 ​ក្នុង​តំបន់​អាមេរិក​ខាងត្បូង ​(CONMEBOL) ។

ក្រោយ​ចប់​ប្រកួត ៣ គូ​យប់​មិញ អ៊ុយ​រ៉ុយ​ហ្គាយ​ ​យក​ឈ្នះ​ ឆឺលី (២-១) ​ឯ អាហ្សង់ទីន​ ​​ឈ្នះ ​អេក្វាឌ័រ(១-0) ចំណែក​បារ៉ាហ្កាយ ស្មើ ប៉េរូ ​(២-២)។ ក្រុម​ខ្លាំង​ៗ​ ១០ ​ប្រទេស​បាន​ចាប់ផ្តើម​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា បច្ចុប្បន្ន​នេះ ក្រុម​​ឈរ​កំពូល​តារាង​មាន អ៊ុយ​រ៉ុយ​ហ្គាយ និង អាហ្សង់ទីន៕