កាលពីព្រឹកថ្ងៃទី1 ខែមេសា ឆ្នាំ2020 នេះ ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានធ្វើសេចក្តីថ្លែងការណ៍ទាក់ទងទៅនឹងការវិវឌ្ឍន៍ នៃវិស័យបាល់ទាត់របស់ទ្វីបអឺរ៉ុបទាក់ទងនឹងការរាតត្បាតរបស់វីរុសកូវីដ19 ដោយបាននិយាយទៅដល់ស្ថានភាពធ្ងន់ធ្ងរបំផុតនៃទ្វីបអឺរ៉ុប ដោយបានប្រកាសថា លីកទាំងអស់អាចនឹងត្រូវរំសាយចោលទាំងអស់។
ជម្រើសរំសាយនេះ ក្នុងករណីស្ថានការណ៍កាន់តែដុនដាបទៅ ហើយក្របខ័ណ្ឌបាល់ទាត់ទាំងអស់ មិនអាចចាប់ផ្ដើមប្រកួតឡើងវិញបាននៅចុងខែមិថុនា។ រៀងរាល់រដូវកាល នៅចុងខែឧសភា ក្របខ័ណ្ឌនីមួយៗនៅអឺរ៉ុប បានចប់អស់ទៅហើយ ដូច្នេះសម្រាប់រដូវកាលនេះ បើចុងខែមិថុនា នៅមិនទាន់បានលេងទៀតនោះ គឺ UEFA អាចនឹងរំសាយ។
យើងដឹងហើយថា វីរុសកូវីដ19 បានរាតត្បាតមកដល់អឺរ៉ុបកាន់តែខ្លាំងឡើងៗ ចាប់តាំងពីដើមខែមីនាមកម្ល៉េះ ដោយសរុបមកទល់នឹងពេលថ្ងៃត្រង់ថ្ងៃទី31 ខែមីនាម្សិលមិញនេះ មានអ្នកឆ្លងទូទាំងសកលលោកជិត 1លាននាក់ហើយ៕