ការឯកភាពនិងអនុញ្ញាតបែបនេះ ធ្វើឡើងតាមសំណើរបស់ FIFA ដែលធ្វើឡើងក្នុងគោលបំណងដើម្បីជួយសម្រាលកីឡាករ ដែលត្រូវលេងញឹកញាប់នៅពេលចូលប្រកួតវិញ បន្ទាប់ពីឈប់សម្រាកដោយសារតែជំងឺកូវីដ-១៩។
យ៉ាងណាមិញ ទោះជាខាងក្រុមប្រឹក្សាសមាគមបាល់ទាត់អន្តរជាតិខាងលើ ព្រមព្រៀងឲ្យប្ដូរកីឡាករបាន ៥នាក់ក្ដីតែ ក្លឹបនីមួយៗមានឱកាសតែ ៣ដង (មិនមែន ៣នាក់ទេ – តែក្នុង ៣ដងនោះអាចដូរបាន ៥នាក់) ក្នុងការប្ដូរកីឡាករទាំងនោះប៉ុណ្ណោះ ដើម្បីចៀសវាងបង្អាក់ការប្រកួត។ ការដូរកីឡាករអាចដូរបាននៅក្នុងម៉ោងសម្រាកបញ្ចប់តង់។
ចំពោះប្រកួតវគ្គបន្ថែមម៉ោងវិញ ក្លឹបអាចប្រើប្រាស់កីឡាករ ដែលនៅលើបង់បាន តែត្រូវដូរនៅមុនវគ្គបន្ថែមម៉ោង ឬ ក្នុងម៉ោងសម្រាកពាក់កណ្ដាលតង់នៃវគ្គបន្ថែមម៉ោង។
គួរបញ្ជាក់ផងដែរថា ច្បាប់ថ្មីនេះនឹងមានប្រសិទ្ធភាពលើរដូវកាល ២០១៩/២០ និង ២០២០/២១ ដោយចាប់ផ្ដើមអនុវត្តនៅថ្ងៃទី០១ ខែមិថុនា ២០២០ខាងមុខនេះ៕