កំណត់ត្រា​ថ្មី​​​ក្រោយ​ការ​ប្រកួត AFF Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ

0
719

ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ នៃពានរង្វាន់ AFF Cup 2020 ក្រុម វៀតណាម មិនអាចរកគ្រាប់បាល់បានឡើយ ហើយបានត្រឹមស្មើ ០-០ ជាមួយថៃ។ លទ្ធផល​នេះ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ក្រុមថៃ​ក្នុង​ការ​ឈ្នះ​សិទ្ធិ​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ឡើយ។

ការបរាជ័យក្នុងលទ្ធផល ០-២ បន្ទាប់ពីការប្រកួតចំនួន ២លើក ក្រុមវៀតណាម បានរបូតតំណែងការពារជើងឯងនៅ AFF Cup ជាផ្លូវការ ហើយខតចិត្តជាខ្លាំងដែលបណ្ដោយឱ្យក្រុមថៃ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាមួយក្រុមឥណ្ឌូនេស៊ី ។

បន្ទាប់ពីការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup 2020 បានបញ្ចប់ ទាំងថៃ និងវៀតណាម មានកំណត់ត្រារៀងៗខ្លួន។ ប៉ុន្តែភាគីម្ខាងសប្បាយចិត្ត ហើយភាគីម្ខាងទៀតសោកសៅ។

Thailand Draws Vietnam to Reach AFF Suzuki Cup Final - Bangkok Herald

ថៃ​បង្កើត​កំណត់​ត្រា​៩​ដង​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Cup

ដូច្នេះ ថៃ​បាន​បង្កើត​កំណត់ត្រា​៩​លើក​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ AFF Cup ក្រោយ​ប្រកួតចំនួន​១៣​លើក។ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រចំនួន៨លើក ក្រុមថៃបានឈ្នះ​ជើងឯក​៥​ដង ​គឺ​ឆ្នាំ​១៩៩៦ ឆ្នាំ​២០០០ ឆ្នាំ​២០០២ ឆ្នាំ​២០១៤ និង​២០១៦ ។​ ពួក​គេ​ធ្លាប់​ឈ្នះ​ជើងឯករងចំនួន ​៣​ដង​ គឺ​ឆ្នាំ​២០០៧ ២០០៨ និង​២០១២ ។

ក្រុម​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​ពីរ​ក្នុង​ចំនួន​​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់ AFF Cup គឺ​ក្រុម​ឥណ្ឌូណេស៊ី ដោយ​មាន​ការ​បង្ហាញ​ខ្លួន​ចំនួន ៦ ដង​ក្នុង​ការ​ប្រកួតនៃវគ្គផ្ដាច់ព្រ័ត្រ។ ទាំងនោះគឺឆ្នាំ ២០០០, ២០០២, ២០០៤, ២០១០, ២០១៦ ហើយចុងក្រោយបំផុត គឺឆ្នាំ ២០២០។

Shin admits Indonesia went through "heaven and hell" to reach Suzuki Cup  final

ការ​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រ​រវាង​ថៃ និង​ឥណ្ឌូណេស៊ី​នឹង​ធ្វើ​ឡើង​ក្នុង​ពីរ​ជើង។ ជើងទីមួយនឹងលេងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ ខណៈជើងទីពីរនឹងលេងនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។ ការ​ប្រកួត​ទាំង​ពីរជើងនេះ ​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ជាតិ​សិង្ហបុរី ​វេលា​ម៉ោង​១៩:៣០​នាទី។

វៀតណាម​ចាញ់​៨​លើក​ក្រោយ​១១​លើក​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ AFF Cup

ខណៈពេលដែលក្រុមថៃ បានបង្កើតកំណត់ត្រាដ៏មោទនភាពមួយ ចំណែកក្រុមវៀតណាមវិញ គឺទទួលបានកំណត់ត្រាដ៏សោកសៅមួយ។ ដូច្នេះ ក្រុមវៀតណាម ត្រូវបានធ្លាក់ចំនួន ៨លើក បន្ទាប់ពី ១១លើក ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Cup ក្នុង ១៣ ប្រកួត។ វៀតណាម​បាន​ធ្លាក់​ចេញ​ពី​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ចំនួន ៨​ដង គឺ​ក្នុង​ឆ្នាំ ១៩៩៦, ២០០០, ២០០២, ២០០៧, ២០១០, ២០១៤, ២០១៦ និង​ចុង​ក្រោយ​គឺ​ឆ្នាំ ២០២០។

AFF Suzuki Cup final: Malaysia fight back to rescue a draw - AS.com

ចំណាត់ថ្នាក់លេខ២ បើគិតពីចំនួនជម្រុះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺម៉ាឡេស៊ី ៥ដង ក្នុងឆ្នាំ ២០០០ ២០០២ ២០០៤ ២០០៧ និង ២០១២។ ក្រុមហ្វីលីពីន ជាប់ចំណាត់ថ្នាក់លេខ ៣ ដោយ ៤ ដងក្នុងឆ្នាំ ២០១០, ២០១២, ២០១៤ និង ២០១៨៕