កីឡាករថៃ ទទួលបាន១០លានបាត បន្ទាប់ពីយកឈ្នះវៀតណាម

0
2987

ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ លោក Somyot Phumphanmuang បានប្រើប្រាស់លុយក្នុងហោប៉ៅរបស់ខ្លួន ដើម្បីផ្តល់រង្វាន់ដល់ក្រុមកីឡាករជម្រើសជាតិថៃ បន្ទាប់ពីយកឈ្នះលើក្រុមវៀតណាម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup 2020។

ភ្លាមៗបន្ទាប់ពីថៃបានយកឈ្នះវៀតណាមក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup 2020 ប្រធានសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសថៃគឺ លោក Somyot Phumphanmuang បានបង្ហាញមូលប្បទានប័ត្រចំនួន ១០ លានបាត (ស្មើនឹងជិត ៣សែនដុល្លារ) ដល់តំណាងសហព័ន្ធ។

ចំនួនទឹកប្រាក់នេះនឹងត្រូវបានផ្ទេរដោយផ្ទាល់ទៅគណនីធនាគាររបស់កីឡាករ និងសមាជិកនៃបុគ្គលិកគ្រូបង្វឹក។ នេះ​ជា​ការ​សន្យា​របស់​លោក Phumphanmuang មុន​នឹង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ប្រព្រឹត្ត​ទៅ។

SEMI-FINAL, 2ND LEG, PREVIEW: Thailand v Vietnam

«អរគុណអ្នកទាំងអស់គ្នាសម្រាប់សមិទ្ធិផលដ៏ឆ្នើមមួយនេះ ជាការបញ្ជាក់ដ៏រឹងមាំរបស់ក្រុមថៃ។ ថ្ងៃនេះខ្ញុំបានរក្សាការសន្យារបស់ខ្ញុំក្នុងការផ្តល់ប្រាក់ចំនួន ១០ លានបាតដល់កីឡាករ និងគ្រូបង្វឹក។ សូមអោយក្រុមទាំងមូលជួបតែសំណាងល្អ។» លោក Somyot Phumphanmuang ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃបានមានប្រសាសន៍ថា នេះជាការប្រកួតចុងក្រោយដើម្បីនាំមកនូវភាពសប្បាយរីករាយដល់ប្រជាជនថៃក្នុងឪកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២២។

ជាការឆ្លើយតប ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ ប្រធានក្រុមកីឡាករថៃ Chanathip Songkrasin បានអបអរសាទរដល់ប្រធានសហព័ន្ធបាល់ទាត់ថៃក្នុងថ្ងៃខួបកំណើតរបស់គាត់ និងសន្យាថានឹងនាំយកជើងឯកមកផ្ទះវិញ។

Tundukkan Vietnam, Thailand Sesali Penalti yang Gagal

«សូមជូនពរឱ្យអ្នកឈានចូលវ័យថ្មី មានសុខភាពល្អ និងបន្តចូលរួមចំណែកដើម្បីជួយកីឡាបាល់ទាត់ថៃឱ្យកាន់តែរីកចម្រើន។ តំណាងឱ្យកីឡាករខ្ញុំសុំអរគុណសម្រាប់អំណោយនេះ។ យើងនឹងព្យាយាមនាំយកជើងឯកមកផ្ទះវិញ។» Chanathip និយាយដូច្នេះ។

ប្រសិនបើពួកគេឈ្នះពាន AFF Cup 2020 ថៃនឹងទទួលបានរង្វាន់បន្ថែមប្រមាណ ៤៤លានបាត (ស្មើនឹង១​លាន ៣សែនដុល្លារ)។ មុននោះ ប្រធានក្រុមបាល់ទាត់នារីថៃ ក៏បានជូនកាដូដ៏មានតម្លៃជាច្រើន ដើម្បីលើកទឹកចិត្តដល់ទឹកចិត្តកីឡាករថៃ មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមថៃ​នឹង​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី​១ និង​ជើង​ទី​២ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ និង​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២២ ទល់​នឹង​ឥណ្ឌូនេស៊ី៕

May be an image of 4 people and text that says "FA THAILAND EMERGING STRNGER TOGETHER ae 20 SU 10 16 ARRI HALF TIME AFF SUZUKI CUP 2020 VIETNAM 0:2 THAILAND CHANATHIP 14' 23' FA THAILAND"

May be an image of 4 people, people playing sport and text that says "EMERGING FA THAILAND TOGETHER SUZUKI A RERASIL 10 高堂 7 FULL TIME AFF SUZUKI CUP 2020 VIETNAM 0:2 THAILAND CHANATHIP 14',23' FA THAILAND"