ក្រុមបារាំងទទួលបានប្រាក់រង្វាន់យ៉ាងច្រើន បន្ទាប់ពីឈ្នះ Nations League 2020/21

0
714

ក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានផ្តួលក្រុមអេស្ប៉ាញក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Nations League ដោយទទួលបានប្រាក់រង្វាន់យ៉ាងច្រើនបំផុត។

ចុះឈ្មោះ 1X BET ឥឡូវនេះ

នៅវគ្គផ្តាច់ព្រ័ត្រ UEFA Nations League បារាំងត្រូវបានអេស្ប៉ាញនាំមុខគ្រាប់បាល់ដោយមានការស៊ុតបញ្ចូលទីពី Mikel Oyarzabal ប៉ុន្តែក្រុមបារាំងបានឆ្លើយតបភ្លាមៗ បន្ទាប់ពី Karim Benzema និង Kylian Mbappe បានស៊ុតទម្លុះទីអេស្ប៉ាញដោយលទ្ធផលចប់ការប្រកួត ២-១ កំណត់វាសនាតំណែងជើងឯក។

ជាមួយនឹងសមិទ្ធផលនេះ ក្រុមបារាំងទទួលបានប្រាក់រង្វាន់សរុប ១០,៥ លានអឺរ៉ូពី UEFA ។ ប្រាក់រង្វាន់សម្រាប់ក្រុមដែលឈ្នះពានរង្វាន់ Nations League គឺ ៦ លានអឺរ៉ូ (៤.៥ សម្រាប់ក្រុមដែលចាញ់នៅវគ្គផ្តាច់ព្រ័ត្រ) ។

France fight back from two goals down to stun Belgium and reach Nations League final - Eurosport

លើសពីនេះ Les Bleus ទទួលបានប្រាក់បន្ថែម ២,២៥ លានអឺរ៉ូ ដែលក្រុមទាំងអស់បានចូលរួមក្នុងការប្រកួតត្រូវបានធានាក៏ដូចជាប្រាក់រង្វាន់ ២,២៥ លាន សម្រាប់ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងវគ្គចែកពូលរួមមានព័រទុយហ្គាល់ ក្រូអាស៊ី និងស៊ុយអែត។

ទន្ទឹមនឹងនេះក្រុមជើងឯករងគឺអេស្ប៉ាញទទួលបានប្រាក់រង្វាន់ ៩ លានអឺរ៉ូ និងក្រុមអ៊ីតាលីបានប្រាក់រង្វាន់ ៨ លានដែលជាក្រុមទទួលបានចំណាត់ថ្នាក់លេខ៣ និងបែលហ្ស៊ិកលេខ ៤ ទទួលបាន ៧ លាន។

Kylian Mbappe and Karim Benzema power France past Spain in Nations League final | The Japan Times

Nations League ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ រៀបចំដោយ UEFA ។ ការប្រកួតផ្តល់ជូនឱកាសទីពីរក្នុងការចូលរួមក្នុងពានរង្វាន់ EURO និង World Cup.។ ក្រុមព័រទុយហ្កាល់បានឈ្នះជើងឯកជាលើកដំបូង ហើយឥឡូវនេះវាជាវេនរបស់បារាំងក្នុងការលើកពានរង្វាន់ដែលមានទំងន់ ៧.៥ គីឡូក្រាម និងកំពស់ ៧១ស។

នៅអឺរ៉ូ ២០២១ អ៊ីតាលីទទួលបានប្រាក់រង្វាន់ ២៨.៥ លាន បន្ទាប់ពីយកឈ្នះអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រ។ នេះគឺជាលេខកំណត់ត្រានៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុម Azzurri ព្រោះសូម្បីតែពេលពួកគេឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ២០០៦ ពួកគេទទួលបានតែ ២២ លានអឺរ៉ូប៉ុណ្ណោះ៕

Karim Benzema reacts to Nations League win: “This team has great potential.” | Get French Football News