ការស្ទង់មតិរបស់កាសែត Marca៖ បានជ្រើសរើស Messi និង Benzema សម្រាប់ពានរង្វាន់ Ballon d’Or

0
758

ការស្ទង់មតិរបស់កាសែត Marca បានបង្ហាញថាអ្នកគាំទ្រមានបំណងជ្រើសរើសរវាង Lionel Messi និង Karim Benzema សម្រាប់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២១ ។

ចុះឈ្មោះ 1X BET ឥឡូវនេះ

លទ្ធផលនៃការស្ទង់មតិរបស់ Marca បានបង្ហាញថា Lionel Messi និង Karim Benzema គឺជាបេក្ខជនពីររូបដែលល្អតបំផុតសម្រាប់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២១ និងបេក្ខជនបន្ទាប់គឺ Robert Lewandowski ។

Will Real Madrid arrive on time with the Ballon d'Or for Benzema? | Marca

ការដែល Benzema ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងគឺបន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានចូលរួមជួយទាំងលក្រុមជម្រើសជាតិ បារាំង និង Real Madrid ជាមួយនឹងសមិទ្ធផលគួរឱ្យចាប់អារម្មណ៍។

សម្រាប់មួយក្រុមបារាំងគឺ Benzema ទើបតែឈ្នះពានរង្វាន់ Nations League ហើយនៅក្នុងអាវរបស់ក្រុមអធិរាជស គាត់មានជាមធ្យមមួយគ្រាប់ក្នុងមួយប្រកួតចាប់តាំងពីដើមរដូវកាលមក។ នៅក្នុងយុទ្ធនាការចុងក្រោយខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំបានដឹកនាំក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ហើយជាមួយនឹងក្រុមបារាំងគឺឈានដល់វគ្គ ១៦ ក្រុមនៃយូរ៉ូ ២០២១។ ជាលទ្ធផល Benzema បាននាំមុខនៃការស្ទង់មតិខាងលើដោយមាន ៣៨% នៃការបោះឆ្នោត។

Messi the Huge Ballon d'Or Favourite, but Does He Really Deserve To Win It Again? - Compare.bet® News

តាមពីក្រោយ Benzema គឺ Messi ជាមួយសំឡេងគាំទ្រ ៣៧% ។ វីរៈបុរសរបស់ ក្រុម Barca បានជួយឱ្យអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America នៅរដូវក្តៅនេះ។ បើទោះបីជាក្រុមកាតាឡានបានរងនូវការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរកាលពីរដូវកាលមុនក៏ដោយ ក៏ខ្សែប្រយុទ្ធ PSG បច្ចុប្បន្ននៅតែមានឥទ្ធិពលយ៉ាងខ្លាំង។

Meilleurs buteurs en 2020, Lewandowski devant Ronaldo, Lukaku et Haaland | Лига чемпионов УЕФА | UEFA.com

លេខរៀងទី ៣ នៅក្នុងការបោះឆ្នោតនេះគឺ Lewandowski ប៉ុន្តែមានសម្លេងត្រឹមតែ ១៤% តែប៉ុណ្ណោះ។ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរបស់ក្រុម Bayern Munich មានសមត្ថភាពស៊ុតបញ្ចូលទីដ៏អស្ចារ្យបំផុត។ រដូវកាលមុនរូបគេគិតជាមធ្យមច្រើនជាងមួយគ្រាប់ក្នុងមួយប្រកួតដើម្បីឈ្នះស្បែកជើងមាស។

អ្នកបោះឆ្នោតក្នុងការស្ទង់មតិរបស់កាសែត Marca ស្ទើរតែមិនជឿលើលទ្ធភាពដែល Cristiano Ronaldo ឈ្នះពាន Ballon d’Or ដោយទទួលបានសម្លេងគាំទ្រតែ ៤%ប្រហាក់ប្រហែលនឹង Jorginho ៣% Kante ២% Kylian Mbappe ១%ប៉ុណ្ណោះ៕

Argentina vs Peru: Lionel Messi Alami Kebuntuan, Tim Tango Punya Mesin Gol Baru